បញ្ជូនជនសង្ស័យ៧នាក់ ទៅតុលាការផ្ដន្ទាទោស

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ៧នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស៣ករណីផ្សេងគ្នា ទៅតុលាការ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ បទល្មើសរួមមាន៖ ករណីទី១)រក្សាទុកនូវសារធាតុញៀន ករណីទី២)ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងករណីទី៣)ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

មន្ត្រីនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរផងដែរ។ ពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner