លោក ចន បូលតុន ត្រូវបានលោក ដូណាល់ ត្រាំ បណ្តេញចេញពីទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ទីបំផុតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្តេញលោក ចន បូលតុន ចេញពីមុខទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកហើយ ក្រោយពួកលោកមានការខ្វែងគំនិតជាច្រើន ពាក់ព័ន្ធនឹងគោលនយោបាយការបរទេស ក្នុងនោះរួមមានបញ្ហាកូរ៉េខាងជើង អ៊ីរ៉ង់ អាហ្វហ្កានីស្ថាន និងរុស្ស៊ី។

ស្របពេលជាមួយគ្នានេះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ស្តេហ្វានី ហ្គីសាម បានលើកឡើងថា លោក ដូណាល់ ត្រាំ មិនចូលចិត្តលើគោលនយោបាយជាច្រើនរបស់លោក បូលតុន ជាពិសេសគំនិតយោបល់លោកទាំងពីរមិនស្របគ្នា។ បើតាមលោក ដូណាល់ ត្រាំ ទីប្រឹក្សាសន្តិសុខជាតិថ្មី នឹងត្រូវតែងតាំងនៅសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា ការបណ្តេញចេញពីតំណែងនេះ បានកើតមានឡើងក្រោយលោក បូលតុន បានជំទាស់ទៅនឹងកិច្ចពិភាក្សាសន្តិភាពជាមួយនឹងក្រុមឧទ្ទាមតាលីបង់ ដែលលោក ត្រាំ បានបោះបង់ចោលកាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីបានអញ្ជើញក្រុមតាលីបង់ទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាស្វែងរកសន្តិភាព៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner