ក្រុមសកម្មប្រយុទ្ធហេសប៊ូឡានៅលីបង់ចេញមុខអះអាងថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះ ដ្រូនរបស់អ៊ីស្រាអែល

លីបង់៖ ក្រុមសកម្មប្រយុទ្ធហេសប៊ូឡា ដែលមានអ៊ីរង់ជាខ្នងបង្អែកបានចេញមុខអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយផ្សេងទៀតរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ នៅជិតតំបន់ រ៉ាមីយ៉ា។

ដោយឡែកកងទ័ពអ៊ីស្រាអែលបាននិយាយថា យន្តហោះដ្រូន UAV នេះ បានធ្លាក់នៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការធ្លាក់នេះទេ គ្រាន់តែនិយាយថា វាជាប្រភេទយន្តហោះ ដ្រូនធម្មតាប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើនេះ បានកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីករណីស្លាប់ក្មេងជំទង់ប៉ាឡេស្ទីនចំនួន២នាក់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែល នៅតាមព្រំដែន ជាកន្លែងដែលការប្រមូលផ្តុំតវ៉ាដ៏ធំត្រូវបានធ្វើឡើងចាប់តាំងពីខែមីនា ឆ្នាំ២០១៨មក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner