អាជ្ញាធរម៉ាឡេស៊ី បញ្ជូនម៉ាស់ប្រមាណ៥០ម៉ឺនទៅកាន់រដ្ឋសារ៉ាវ៉ាក់ ជាទីកំពុងរងគ្រោះធ្ងន់ ដោយសារខ្យល់អាកាសមានជាតិពុល

ម៉ាឡេស៊ី៖ នៅថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរម៉ាឡេស៊ី បានសម្រេចបញ្ជូនម៉ាស់ប្រមាណ៥០ម៉ឺនទៅកាន់រដ្ឋ សារ៉ាវ៉ាក់ ស្ថិតនៅភាគខាងកើតប្រទេស ជាទីដែលខ្យល់អាកាសមានជាតិពុលកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ដោយសារភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះក្នុងប្រទេសឥណ្ឌូណេស៊ី។

ឆ្លើយតបនឹងបញ្ហា នេះ អាជ្ញាធរម៉ាឡេស៊ី បានបញ្ជាឱ្យបិទសាលារៀនចំនួន៤០៩កន្លែងនៅទូទាំងរដ្ឋសារ៉ាវ៉ាក់ ខណៈការបិទទា្វរជាបណ្ដោះអាសន្ននេះ បានបង្កផលប៉ះពាល់ការដល់ការសិក្សារបស់កុមារជាង១៥ម៉ឺននាក់។

ជាមួយគ្នានេះ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ី កម្រិតនៃសន្ទស្សន៍ជាតិពុលក្នុងខ្យល់អាកាស បានកើនឡើងដល់កម្រិតបង្កផលប៉ះពាល់ដល់សុខភាព នៅថ្ងៃអង្គារនេះ ក្នុងគ្រាដែលខ្យល់មានជាតិពុលបែបនេះ ក៏ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋចំនួន០៥ផ្សេងទៀតផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner