ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានដោយ រលូន។ លោកអ្នកទទួលបានការគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន។​ ទន្ទឹមនឹងនេះ លោកអ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការទទួយកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំឲ្យបានម៉ត់ចត់ជាទីបំផុត។  ដោយឡែក ប្រហែលជាអ្នកគួរយកចិត្តទុក ដាក់បន្ថែមទៅលើពេលវេលាសម្រាកផ្ទាល់ខ្លួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការដោះ ស្រាយបញ្ហា និងការចរចារាល់គ្រប់ករណីទាំងអស់។ លើសពីនេះ គ្មានបញ្ហាណាមួយអាច បង្អាក់លទ្ធផលដែលអ្នកប៉ងប្រាថ្នានោះទេ។ ចំពោះការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ។ ក្នុងនោះអ្វីដែលលោកអ្នកត្រូវចងចាំ គឺមិនត្រូវងាកចេញពីគម្រោងផែនការដែលបានគ្រោងទុក បើទោះលោកអ្នកមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តក្តី ពីព្រោះស្ថានភាពល្អ និងវិជ្ជមានស្ថិតនៅលើគន្លងផ្លូវរបស់អ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះទាំងការងារការិយាល័យ និងការអាជីវកម្មកំពុង ដំណើរការល្អប្រសើរ។ អ្នកអាចធ្វើការផ្លាស់ប្តូរ ឬកែលម្អរាល់គ្រប់ករណីទាំងអស់ មិនត្រឹម តែប៉ុណ្ណោះមនុស្សនៅក្បែរខ្លួនក៏សុទ្ធតែគាំទ្រអ្នកដោយពេញទំហឹងផង។ ទន្ទឹមពេលនេះ ចូរប្រឹងប្រែងជានិច្ច ហើយធ្វើយ៉ាងណាចាប់យកឳកាសឲ្យបានលឿនជាងដៃគូរបស់អ្នក។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ស្របពេលជាមួយគ្នា សូមរក្សាចិត្តអោយបានត្រជាក់ជានិច្ច។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ប៉ុន្តែលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ។ បើទោះបីជាការងារខ្លះ នៅមិនទាន់ទទួលបានភាពរីករាយក៏ដោយ ប៉ុន្តែនៅពេលអនាគតដ៏ខ្លី អ្នកនឹងមានឳកាសដើម្បីអនុវត្តគំនិតទាំងអស់របស់អ្នក។ ក្រៅពីនេះ សូមកុំទាន់ធ្វើការសម្រេចចិត្តដោយងាយ ប្រសិនបើអ្នកកំពុង ស្ថិតនៅក្នុងស្ថានភាពមុខពីរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុតូចៗមួយចំនួនអាចកើតឡើង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើប្រតិបត្តិការណ៍ទាក់ទងនឹងប្រាក់កាស ជាពិសេសមិនត្រូវចូលរួមក្នុងសកម្មភាពវិនិយោគទេ។ នៅក្នុងថ្ងៃនេះលោកអ្នកអាចប្រឈមទៅនឹងការសម្រេចចិត្តដែលទាក់ទងការងារ និងជំនួញរបស់អ្នក ដូច្នេះសូមសម្រេចចិត្តយោងទៅតាមស្ថានការណ៍ និងពត៌មានដែលអ្នកមានច្បាស់លាស់។ ដោយឡែក ចំពោះការផ្លាស់ប្តូរការ ងារ ឬទីកន្លែងការងារគឺនៅតែអាចធ្វើទៅបាន ប៉ុន្តែសូមពឹងពាក់ពត៌មានជាក់លាក់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលបំផុតសម្រាប់ការចាកចេញ លោកអ្នកនឹងជួយឳកាសច្រើន ក្នុងនោះស្ថានភាពថ្ងៃនេះនឹងផ្តល់ផលប្រយោជន៍បំផុត សម្រាប់អនាគតការងារផងដែរ។ អាស្រ័យហេតុនេះ ចូរបំពេញការងារទៅតាមការប៉ង ប្រាថ្នា បើទោះបីជាការស្រមៃនោះមានទំហំធំយ៉ាងណាក្តី។ ទន្ទឹមនឹងនេះ លោកអ្នកទទួលបានភាពឆ្លាតវៃ និងភាពរហ័សហួនណាស់ ដូច្នេះជាទូទៅអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយនឹងរកឳកាសដើម្បីដោះស្រាយបានល្អ។  

 ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុ​ន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើសកម្មភាពទេធំដុំពេកនោះទេ។ ចូរ កំណត់ការងារជាអាទិភាពមកបំពេញអោយបានរួសរាន់ ហើយក៏មិនគួរប្រមូលផ្តុំការងារ ច្រើនពេកនោះទេ។ ចំណែករឿងទាំងឡាយណាដែលសំខាន់ ពិសេសការចុះហត្ថលេខា ឬ កិច្ចសន្យាគួររក្សាទុករហូតទៅដល់ថ្ងៃក្រោយ។ ថ្ងៃនេះបើទោះជាមិនតម្រូវឲ្យអ្នកធ្វើការពីពេលព្រឹកក្តី ក៏គួរសន្សំពេលវេលាអោយបានល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានអ្វីជំទាស់ទេ​។ ភាពជោគជ័យធំ អាស្រ័យទៅលើការអនុវត្តរបស់អ្នកទាំងស្រុង។ ក្រៅពីនេះ​សូមមានភាពរួសរាយរាក់ ទាក់ និងមានអធ្យាស្រ័យខ្ពស់ចំពោះមនុស្សនៅជុំវិញខ្លួន។ ដោយឡែក ប្រសិនបើអ្នក នឹងចាកចេញពីស្ថានភាពចាស់សូមពឹង ពាក់អាស្រ័យទៅលើពត៌មាន បើមិនទាន់ មានស្ថេរភាពច្បាស់លាស់ មិនគួរបោះបង់ ចោលការងារចាស់នោះទេ។

 ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅ ដោយគ្មានផលរំខាននោះទេ។ ថ្ងៃនេះសូមលោកអ្នកធ្វើសកម្មភាពដោយអង់អាច ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ លោកអ្នកគួរជឿទុកចិត្តលើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯង ហើយគួរចាប់យកការងារណាដែលទាក់ទងនឹងការច្នៃប្រឌិត។ ថ្ងៃនេះទាមទារឲ្យពង្រឹងការទំនាក់ទំនង ប៉ុន្តែក៏ត្រូវប្រយ័ត្នប្រយែងក្នុងការជឿទុកចិត្តអ្នកដទៃផងដែរ ពីព្រោះមនោសញ្ចេតនាអាចនឹងបង្កកំហុស។ ដោយឡែក ទិសភោគ ផលរបស់អ្នកគឺទិសបច្ចឹម។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ ​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺមិនត្រូវមានចិត្តស្ទាក់ស្ទើរឡើយ។ ប៉ុន្តែសូមលោកអ្នកប្រាកដថា ការងារនោះបានសិក្សាច្បាស់លាស់ហើយ ពីព្រោះលោកអ្នកមិនអាចទទួលការខាតបង់ផ្នែកហិរញ្ញវត្ថុឡើយក្នុងស្ថានភាពពេលនេះ។ សូមលោកអ្នកគិតគូរអំពីការចែករំលែកខ្លះៗជាមួយអ្នកដទៃ។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពអាចដោះស្រាយបញ្ហាបានដោយសន្តិវិធី និងប្រកប ទៅដោយភាពជោគជ័យ បើទោះជាស្ថានភាពយ៉ាងណាក្តី។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ លោកអ្នកនឹងក្លាយទៅជាម្ចាស់នៃភាពជោគជ័យទាំងឡាយ ដូច្នេះគ្មានអ្វីដែលអ្នកត្រូវបារម្ភសោះឡើយ។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្តគឺលោកអ្នកអាចផ្លាស់ប្តូរបាន។ ចំពោះការងារណាដែលអ្នកបានគ្រោងទុកហើយ ចូរធ្វើវាចុះ ពីព្រោះភាពជោគជ័យគឺនៅពីមុខអ្នក។ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ។ សូមចាប់ផ្តើមគិតគូរពីការសន្សំប្រាក់ជាក់លាក់មួយទៅក្នុងគណនី។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរការងារគឺគ្មានបញ្ហារឹងស្ទះនោះទេ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។ ប៉ុន្តែនោវេលាថ្ងៃនេះសូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ ធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ឡើយ។ បើអាចសូមកុំចូលរួមក្នុងការប្រជុំ និងការចរចា ពីព្រោះភាគច្រើនអ្នកមិនអាចឈានដល់ការយល់ស្របចំពោះអ្វីឡើយ។ ប្រការដែលសំខាន់នៅក្នុងពេលនេះ សូមមានភាពអត់ធ្មត់ ហើយរក្សា ពាក្យសំដី និងកាយវិការរាល់សកម្មភាពទាំងអស់។

ចំណាំៈឆ្នាំទាំង៥ ឆ្លូវ ម្សាញ់ វក រកា ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងមានទ្វេរដង លោកអ្នកអាចសម្រេចចិត្តបង្កើតមុខរបរថ្មី ធ្វើពិធីមង្គលនានា និងការដោះស្រាយបញ្ហា ដោយជោគជ័យ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner