២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង១ម៉ឺន២ពាន់នាក់ (Video Inside)

ប្រទេសចំនួន ៦ នៅក្នុងអាស៊ានថ្ងៃនេះ បាននៅបន្តរកឃើញតួលេខឆ្លង និងស្លាប់ថ្មីដោយ សារកូវីដ១៩ ខណៈប្រទេស ៤ផ្សេងទៀត មិនមានសេចក្តីរាយការណ៍ពីករណីឆ្លង និងស្លាប់ ថ្មីឡើយ ។

ប្រទេសទាំង ៦ ដែលរកឃើញករណីឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ រួមមាន ៖ ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី និងប្រទេសឡាវ ។ ប្រទេស ឥណ្ឌូនេស៊ី ជាប្រទេសដែលមានតែតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៦ពាន់ ២៩៤ករណី។ ចំណែកប្រទេសឡាវ ជាប្រទេសដែលមានតួលេខឆ្លង តិចជាងគេ ដែលមានចំនួន ១២ករណី ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអា ស៊ានរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៤៥នាក់ ក្នុងនោះប្រទេសឥណ្ឌូណេ ស៊ី ដែលឆ្លងច្រើនជាងគេនោះ បានមានមនុស្សស្លាប់ ចំនួន ៣៧នាក់ ។ ចំណែកតួលេខឆ្លងសរុបមានចំនួន ១ម៉ឺន ២ពាន់ ៩៨៤ករណី ។ ដោយឡែកប្រទេសចំនួន ៤ ដែលមិនមានសេចក្តីរាយការណ៍ពីករណីឆ្លងថ្មី រួមមានប្រទេសថៃ, កម្ពុជា, ហ្វីលីពីន និងប្រ ទេសប្រុយណេ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ មានការឆ្លងសរុបមាន ៣៥លាន ៦ម៉ឺន ២ពាន់ ៤៨៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ១ពាន់ ២០៨នាក់ ។

បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សារុបមានចំនួនជាង ៦៣៩លានករណី, និងការស្លាប់មានជាង ៦លាន ៦១ម៉ឺន នាក់។

ads banner