ទីម័រឡេស្តេស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ដែលបានប្រកាសទទួលយកទីម័រឡេស្តជាសមាជិកទី១១របស់អាស៊ាន

ទីម័រឡេស្តេ សូមស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ត ដែលបានប្រកាសទទួលយកទីម័រឡេស្តជាសមាជិកទី១១ របស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។

យើងសូមសម្តែងនូវក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេរ ដោយរួមបញ្ចូលទាំងការឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់នានា ដែលបានកំណត់ដោយរបាយការណ៍ស្វែងយល់ការពិតទាំងបីរបស់អាស៊ាន។

យើងស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ ផ្ដល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធដល់ទីម័រឡេស្តេ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័រនូវផែនទីចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

យើងសូមទទួលស្គាល់ និងសូមសម្តែងនូវការអរគុណចំពោះការបន្តផ្ដល់ជំនួយ និងការគាំទ្រដោយពេញលេញពីប្រទេសសមាជិកអាស៊ាន ជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ការគាំទ្រឥតងាករេ ក៏ដូចជាការកោតសរសើរចំពោះបណ្តាប្រទេសជាដៃគូខាងក្រៅ សម្រាប់ការផ្តល់ជំនួយកសាងសមត្ថភាពនានា៕

ads banner