ព្រះមហាក្សត្រយាងពន្លត់ទៀនជ័យថ្ងៃចុងក្រោយបុណ្យឯករាជ្យជាតិ (Video Inside)

ទិវាបុណ្យឯករាជ្យជាតិបានបញ្ចប់នៅថ្ងៃសុក្រទី១១វិច្ឆិកានេះ និងព្រះមហាក្សត្សខ្មែរបាន យាងពន្លត់ទៀនជ័យនៅព្រះវិមានឯករាជ្យ។ ទៀនជ័យដែលបានអុជនិងឆេះជាប់គ្នារយៈពេល ៣ថ្ងៃជាប់គ្នាមកនេះ បានប្រោសព្រះរាជប្រទានដោយព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តមសីហមុនីកាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២២។

ថ្ងៃទី៩វិច្ឆិកាគឺជាទិវារំលឹកខួប៦៩ឆ្នាំមុន ដែលការធ្វើព្រះរាជ បូជនីយកិច្ចរបស់សម្តេចព្រះបរមរតនកោដ្ឋ បានបង្ខំឱ្យអាណានិគម និយមបារាំងប្រគល់ឯករាជ្យដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣។

នៅថ្ងៃយាងពន្លត់ទៀនជ័យនៅព្រះវិមានឯករាជ្យនេះ ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នដឹកនាំ ជាតិ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដូចជាសម្តេចក្រឡាហោមស ខេង, សម្តេចពិជ័យសេនាទៀបាញ់, ថ្នាក់ដឹកនាំក្រសួង និងអង្គភាពនានា, និងមន្ត្រីតាមស្ថា ប័នជាតិ មន្ត្រីអង្គទូត បុគ្គលិក មន្ត្រីរាជការ ពលរដ្ឋនិងសិស្សនិស្សិតបានចូលរួមយ៉ាងច្រើន កុះករ។ សម្តេចតេជោហ៊ុនសែន មិនឃើញមានវត្តមានក្នុងព្រះរាជពិធីនោះឡើយ ដោយសារ កិច្ចប្រជុំដ៏មមាញឹករបស់កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ។

ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា បានយាងអុជបំភ្លឺទានជ័យនៅវិមានឯករាជ្យ ដែលជានិមិត្តរូបនៃការដឹងគុណនិងរំលឹកដល់ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានរយៈពេល៦៩ឆ្នាំកន្លងមក។ ទានជ័យនេះ នឹងត្រូវរក្សាឱ្យឆេះក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ខែវិច្ឆិកា។

ads banner