អាស៊ានអនុញ្ញាតឱ្យប្រទេសទីម័រខាងកើតក្លាយជាសមាជិកទី១១ហើយ (Video Inside)
ប្រទេសទីម័រខាងកើត ឬ ទីម័រឡេស្តេ ត្រូវបានអនុញ្ញាតក្លាយជាសមាជិកអាស៊ានទី១១ហើយ យោងតាមសេចក្តីថ្លែងការណ៍របស់ប្រទេសអាស៊ាននៅថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២២។ នេះជាការ រង់ចាំរយៈពេល១១ឆ្នាំហើយ គិតចាប់តាំងពីប្រទេសទីម័រខាងកើត បានបានដាក់សុំចូលជាស មាជិកអាស៊ានតាំងពីខែមីនាឆ្នាំ២០១១នោះមកមក។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំប្រ ទេសអាស៊ានដែលបានជួបប្រជុំគ្នាក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជាបានសរសេរបញ្ជាក់ថា ប្រទេសទីម័រនឹងក្លាយជាប្រទេសនៃសមាជិកអាស៊ានទី១១ហើយ…និងបន្ថែមថាជំហានបន្ទាប់មកទៀតអាស៊ាននឹងបង្កើតជាផែនទីបង្ហាញផ្លូវមួយសម្រាប់សមាជិកភាពពេញលេញរបស់ ទីម័រខាងកើតដែលគេនឹងដាក់ឱ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២អនុម័ត។
ប្រទេសទីម័រខាង កើតដែលមានពលរដ្ឋជាងមួយលាន៣សែន៧ម៉ឺននាក់ គឺជាប្រទេសមួយ ដែលពីអតីតកាល បានប្រឹងប្រែងស្វែងរកឯករាជ្យចេញពីប្រទេសព័រទុហ្គាល់កាល ក្នុងឆ្នាំ១៩៧៥ និងក្រោយមក បោះឆ្នោតចេញពីឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ១៩៩៩ និងក្រោយមកទៀត បានក្លាយជាសមាជិក របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០០២។
ក្រោយការដាក់ពាក្យសុំចូលជាសមាជិកអាស៊ាន ចាប់តាំងពីខែមីនាឆ្នាំ២០១១នោះមក, ប្រទេសទីម័រខាងកើត ទើបត្រូវបានក្លាយជាប្រទេសនៃ សមាជិកថ្មីរបស់អាស៊ាននៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២។