កិច្ចប្រជុំកំពូលអាស៊ានចិនប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ (Video Inside)
កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ បានប្រព្រឹត្តទៅនៅថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២២ ដោយ មានការអញ្ជើញចូលរួមជាអធិបតីដោយនាយករដ្ឋមន្ត្រីចិនលោកលីខឺឈាង និងសម្តេចតេ ជោហ៊ុនសែនប្រធានប្តូរវេនអាស៊ាន ជាសហប្រធាន។ បណ្តាថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ជាសមាជិកទាំងអស់បានអញ្ជើញចូលរួមក្នុងឱកាសនោះ។
ប្រទេសចិន បានក្លាយទៅជាដៃគូ សន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។ អាស៊ាននិងចិន ក្រោយមកគឺនៅក្នុងឆ្នាំ២០២១ បានលើកកម្ពស់ទំនាក់ទំនងរវាងគ្នាដល់កម្រិតខ្ពស់មួយគឺកម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកកៅគឹមហួន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា “វាមានសារៈសំខាន់សម្រាប់អាស៊ាន និងចិនក្នុងការចាប់យកសមិទ្ធិផល និងវឌ្ឍនភាព ហើយរក្សាបាននូវសន្ទុះកាន់តែទៅមុខ»។ លោកបានបន្តថា ដូច្នេះគេអាចពង្រឹង និងពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអាស៊ាន និងចិន” ។
កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ បានផ្តោតលើកត្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងចិនផងដែរ។ លោកកៅគឹមហួន បានថ្លែងទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន ដែលចូលជា ធរមានក្នុងខែមករា ឆ្នាំ២០២២ នឹងមានសារៈសំខាន់ក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចទ្វេភាគី។ លោកបានថ្លែងសង្កត់ធ្ងន់ថា ចំណែកកម្ពុជា ចង់ឃើញការនាំចេញកសិផល របស់ខ្លួនបន្ថែមទៀត ដូចជាអង្ករ ចេក និងស្វាយ ក្នុងចំណោម ផលិតផលផ្សេងៗទៀត។ ទៅទីផ្សារចិន។
ទំហំពាណិជ្ជកម្មនៃទំនិញរវាងចិន និងអាស៊ានក្នុងឆ្នាំ២០២១ មានចំនួន 878ពាន់2០០ លានដុល្លារអាមេរិក ដែលឈានដល់ការកើនឡើង 28.1% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងចំណោមនោះ ចិនបាននាំទំនិញរបស់ខ្លួនទៅអាស៊ានមានចំនួន ៤៨៣ពាន់៦៩០លានដុល្លារអាមេរិក ដែលកើនឡើង ២៦,១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកការនាំចូលទំនិញពីអាស៊ានមកក្នុងប្រទេសចិនវិញ មានចំនួន ៣៩៤ពាន់៥១០ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៣០,៨ ភាគរយធៀបនឹងឆ្នាំ២០២០។