សភាអន្តរជាតិអាស៊ានអាយប៉ាព្រួយបារម្ភជុំវិញស្ថានការណ៍មិនល្អក្នុងតំបន់ និងពិភពលោក (Video Inside)

សមាជិកអន្តរសភាអាស៊ានអាយប៉ាបានបង្ហាញការព្រួយបារម្ភជុំវិញស្ថានការណ៍ដែល បាននិងកំពុងកើតឡើងក្នុងតំបន់និងលើសកលលោករួមនិងបញ្ហាមួយចំនួនទៀតក្នុងពេល មានកិច្ចប្រជុំទល់ មុខគ្នារវាងស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័ននីតិប្រតិបត្តិរបស់ប្រទេស ទាំង ១០ក្នុងអាស៊ាន។

កាលពីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់សភានៃបណ្តា ប្រទេសជាសមាជិកអាយប៉ា ដឹកនាំដោយសម្តេចអគ្គ មហាពញាចក្រីហេងសំរិន បានធ្វើ កិច្ចការប្រាស្រ័យទាក់ទងគ្នាទល់មុខជាមួយបណ្តាមេដឹកនាំ ប្រទេសក្នុងអាស៊ានដឹកនាំ ដោយ សម្តេចតេជោ ហ៊ុន សែន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា បញ្ហាដែលគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេសជាសមាជិកអាយប៉ា បានលើកឡើងរួមមានបញ្ហាជម្លោះនៅអ៊ុយក្រែន, បញ្ហា សន្តិសុខមិនមែនប្រពៃណី, កត្តាប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិការជួញដូរមនុស្ស និង ថ្នាំញៀន សន្តិសុខសាយប័រ និងការធ្វើចំណាកស្រុកជាដើម។

កិច្ចប្រជុំទល់មុខគ្នារវាងស្ថាប័ន នីតិប្រតិបត្តិនិងស្ថាប័ននីតិបញ្ញត្តិអាស៊ានដែលបានធ្វើនៅថ្ងៃ ទី១០វិច្ឆិកាឆ្នាំ២០២២ គឺជាជំនួប ផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាននិងអាយប៉ា។
កិច្ចពិភាក្សាទល់មុខគ្នា នៅបានលើកឡើងជុំវិញការការលើកកម្ពស់តម្លៃប្រជាធិបតេយ្យ, ការ គោរពសិទ្ធិមនុស្ស ការពង្រឹងអំណាចស្ត្រី និងសមភាមយេនឌ័រ ការជំរុញបរិវត្តកម្មឌីជីថល និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ការលើកកម្ពស់ទំនាក់ទំនង ថាមពល ទឹក ស្បៀងអាហារ និងការអភិរក្ស បេតិកភណ្ឌវប្បធម៌ ភាពចម្រុះ និងអត្តសញ្ញាណតំបន់ជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងកិច្ចពិភាក្សានាពេលនោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរួមគ្នារបស់អាស៊ានក្នុងការរក្សាបានសន្តិភាព ស្ថិរភាព និងវិបុលភាព ព្រមទាំងសម្រេច បាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងការប្រឹងប្រែង រួមគ្នា ដើម្បីសម្រេចឱ្យបាននូវការស្ដារឡើង វិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩។

ads banner