កម្ពុជា និងសឹង្ហបុរី ចុះហត្ថលេខាលើគម្រោងនាំចេញថាមពល១ពាន់មេហ្កាវ៉ាត់ពីកម្ពុជា (Video Inside)
កម្ពុជា-សឹង្ហបុរី បានចុះហត្ថលេខាលើគម្រោងនាំចេញថាមពល១ពាន់មេហ្កាវ៉ាត់ពីកម្ពុជា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ បានធ្វើនៅថ្ងៃទី១១វិច្ឆិកា ដោយឧបនាយករដ្ឋមន្រ្តី លោកអូនព័ន្ធមុនីរ័ត្ន ដែលជា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងរដ្ឋមន្ត្រីការបរ ទេសសឹង្ហបុរី លោកវីវៀន បាឡាគ្រីស៊្ហីណាន់ Vivian Balakrishnan ក្នុងអំឡុងពេលនៃកិច្ចប្រ ជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ឆ្នាំ២០២២។
ប្រធានក្រុមហ៊ុន Royal Group Power អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថានេះជាការចុះកិច្ចព្រម ព្រៀងផ្ដាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍនិងនាំចេញថាមពលរហូតដល់១ពាន់ មេហ្កាវ៉ាត់ ពី ព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋសឹង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធបញ្ជូនថាមពលសម្រាប់ដោះស្រាយការនាំចេញថាមពលពីឡា គឺតំណាងឲ្យការ ចាប់ផ្ដើមនូវកិច្ចសហ ប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ។