ការពិនិត្យនិងចុះឈ្មោះបោះឆ្នោត២១ថ្ងៃបានចំនួនជាង៣១ម៉ឺននាក់ (Video Inside)

ការពិនិត្យនិងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនៅសល់តែរយៈ២៩ថ្ងៃទៀតនោះទេ។ គណៈកម្មា ធិការជាតិ រៀបចំការបោះឆ្នោតបានអំពាវនាវពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីថ្មី ត្រូវប្រញាប់ រួសរាន់។សេចក្តីរាយការណ៍បានបង្ហាញថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះពលរដ្ឋដែលបានមកពិនិត្យនិងចុះបញ្ជីឈ្មោះមានចំនួន ១ម៉ឺន៦ពាន់៣២នាក់ ដែលនាំឲ្យ ចំនួនអ្នកមកចុះឈ្មោះក្នុង រយៈពេល២១ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះ បានកើន ដល់ជាង៣១ ម៉ឺននាក់ ។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពី បញ្ជីបោះឆ្នោតសរុបមានចំនួន ១៤ម៉ឺន៦ពាន់២៤០នាក់ ,អ្នក ដែលបានកែតម្រូវទិន្ន ន័យសរុប មានចំនួន ២ម៉ឺន៦ពាន់៩៣៣នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប ចំនួន ៨ម៉ឺន៧ពាន់៤៦០នាក់។

ads banner