កម្ពុជាបន្តគ្មានតួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងនេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាមិនមានករណីឆ្លងឡើយ ក្នុងរយៈពេល២៤ម៉ោងនេះ។ ការមិនមានករណីឆ្លងថ្មីនេះ មានរយៈពេល ៦ថ្ងៃ ជាប់គ្នាមកហើយ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ។
កម្ពុជានៅបន្តការចាក់វ៉ាក់សាំង ដូសជំរុញ និងដូសមូលដ្ឋានដល់ពលរដ្ឋទាំងឡាយណា ដែលមិនទាន់បានទទួលគ្រប់ដូស កំណត់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី១១ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២១ម៉ឺន ៩ពាន់ ៦៨៣នាក់ ដែលស្មើនឹង ៩៥,១២ភាគរយ ។