សួនផ្ទាំងសូឡាធំជាងគេបំផុតប្រចាំអាស៊ី លេចរូបរាង នៅវៀតណាម

គម្រោងផលិតថាមពលពីពន្លឺព្រះអាទិត្យកម្លាំង៤២០មេហ្កាវ៉ាត់ ដែលធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ បានបើកដំណើរការជាផ្លូវការហើយនៅក្នុងខេត្ត Tay Ninh ប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VNEXPRESS។

ការសាងសង់បានចាប់ផ្ដើមឡើងកាលពីខែមិថុនាឆ្នាំមុន ហើយបញ្ចប់ការសាងសង់រយៈពេល១០ខែក្រោយមក ដោយគេបានរំពឹងថានឹងអាចផលិតអគ្គិសនី៦០០លានគីឡូវ៉ាត់ជារៀងរាល់ឆ្នាំ សម្រាប់ផ្ទះជិត ៣២ម៉ឺនខ្នង។ ថាមពលដែលផលិតបាននឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ខេត្ត Tay Ninh ផ្ទាល់ក៏ដូចជាតំបន់ខាងត្បូងផងដែរ។ សួនផលិតថាមពលពីពន្លឺព្រះអាទិត្យ Dau Tieng ត្រូវបានសាងសង់ឡើងក្នុងទំហំទឹកប្រាក់ប្រមាណជា៣៩១លានដុល្លារ គ្របដណ្ដប់លើផ្ទៃដីជាង៥៤០ហិកតា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner