កម្ពុជាបញ្ចេញប្រាក់២ពាន់រៀល និង២០០រៀលថ្មី (Video Inside)

ក្រដាសប្រាក់២ពាន់រៀល និង២០០រៀល គំរូថ្មីត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យចរាចរជាផ្លូវការចាប់ពីថ្ងៃទី១៤វិច្ឆិកានេះទៅ។

អនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្រដាសប្រាក់២ពាន់រៀល និង២០០រៀល ត្រូវបានដាក់ឲ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាស ប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។ កម្ពុជាបច្ចុប្បន្ន ក្រដាសប្រាក់ ដែលមានតម្លៃទាបជាងគេ គឺ១០០រៀល, ចំណែកក្រដាសប្រាក់ដែលមានតម្លៃខ្ពស់ជាងគេ គឺ ១០ម៉ឺនរៀល។

តម្លៃប្រាក់រៀលរបស់កម្ពុជាក្នុងសម័យដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ត្រូវគេកត់សម្គាល់ថាមានសភាពនឹងនល្អ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានស្ថិត ក្នុងដំណើរការល្អជាពិសេសក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ។

សេចក្តីរាយការណ៍ថែម ទាំងបានបង្ហាញថា លុយប្រាក់រៀលរបស់កម្ពុជាថែមទាំងមានសភាពនឹងនជាងប្រាក់របស់ប្រទេសនានាមួយចំនួនទៀតក្នុងតំបន់ផងដែរ។ បច្ចុប្បន្នតម្លៃប្រាក់រៀលរបស់ខ្មែរគឺ១ដុល្លារអាមេរិក ដូរបានតម្លៃ៤ពាន់រៀលជាផ្លូវការ។

ads banner