កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ជាថ្មីទៀត នៅក្នុងថ្ងៃអង្គារនេះ

កូរ៉េខាងជើង៖ របបដឹកនាំទីក្រុងព្យុងយ៉ាងនៅព្រឹកថ្ងៃអង្គារនេះ បានបាញ់សាកល្បងមីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន២គ្រាប់ជាថ្មីទៀត ចេញពីខេត្តព្យុងហ្គានខាងត្បូង ឆ្ពោះទៅកាន់ភាគខាងកើត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់ប្រភពពីមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង។

ប្រភពនេះបានឱ្យដឹងថា ខ្លួនបាននឹងកំពុងតាមដានពីស្ថានភាពនាពេលនេះ ប៉ុន្តែពួកគេនៅពុំទាន់អាចបញ្ជាក់លម្អិតពាក់ព័ន្ធប្រភពនៃគ្រាប់មីស៊ីលផ្លោង រយៈចម្ងាយហោះបាន និងរយៈកម្ពស់នៅឡើយទេ។

ការបាញ់សាកល្បងចុងក្រោយនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានស្នើឱ្យមានបន្តកិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិកនៅចុងខែកញ្ញាខាងមុខ។ នេះបើតាមអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោកស្រី ឆូ សុនហួយ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner