មនុស្សម្នាក់ស្លាប់ និងប្រមាណ៣០នាក់ទៀតរងរបួស ដោយសារព្យុះទីហ្វុង Faxai វាយប្រហារប្រទេសជប៉ុន

ជប៉ុន៖ មនុស្សម្នាក់បានបាត់បង់ជីវិត និងប្រមាណ៣០នាក់ទៀតរងរបួស ខណៈការធ្វើដំណើរ និងបណ្តាញផ្គត់ផ្គង់អគ្គិសនីក៏ត្រូវទទួលរងនូវការរំខានផងដែរ ដោយសារតែការវាយប្រហារពីព្យុះទីហ្វុង Faxai លើប្រទេសជប៉ុន នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនផ្លូវដែក និងរថភ្លើងក្រោមដីបានផ្អាកសេវាកម្ម ក្នុងគ្រាដែលជើងហោះហើរជាច្រើនត្រូវបានលុបចោលនៅអាកាសយានដ្ឋានក្រុងតូក្យូ ខណៈព្យុះទីហ្វុង Faxai បានបក់ឆ្លងកាត់ទីក្រុងឈីបា នៅភាគខាងជើងទីក្រុងតូក្យូ ដែលបណ្តាលញ័រផ្ទះជាច្រើន ដោយសារខ្យល់បក់ខ្លាំង និង ធ្វើឱ្យតំបន់នោះមានភ្លៀងយ៉ាងសន្ធាប់។ ដោយឡែកផ្ទះប្រហែល៩០ម៉ឺនខ្នង ត្រូវបានរាយការណ៍ថាមិនមានភ្លើងប្រើប្រាស់ ដោយសារដាច់ចរន្តអគ្គិសនីដែលបង្កឡើងដោយខ្យល់ព្យុះខ្លាំងនេះ។

គួរបញ្ជាក់ផងដែរថា ព្យុះទីហ្វុង Faxai បានវាយប្រហារប្រទេសជប៉ុន ក្រោយពេលដែលខ្យល់ព្យុះដាច់ដោយឡែកមួយទៀត មានឈ្មោះថា Lingling បានបោកបក់លើឧបទ្វីបកូរ៉េកាលពីចុងសប្តាហ៍ ដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់នៅកូរ៉េខាងជើង និង៣នាក់ទៀតបាត់បង់ជីវិតនៅកូរ៉េខាងត្បូង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner