កម្ពុជានឹងរំពឹងការដកចេញពីបញ្ជីប្រផេះរបស់ FATF នៅដើមឆ្នាំក្រោយ (Video Inside)

កម្ពុជារំពឹងថាឈ្មោះដែលត្រូវបានដាក់ក្នុងបញ្ជីប្រផេះ នៃអង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF ជាលើកទី២ប្រមាណ៣ឆ្នាំមកហើយនេះ នឹងត្រូវស្តារសំអាតល្អឡើងវិញនាដើមឆ្នាំ ២០២៣។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ជុំវិញការរំពឹងថាឈ្មោះរបស់កម្ពុជានឹងត្រូវដកចេញពីបញ្ជីប្រផេះនេះ ក្នុងពេលដែលក្រុមការ ងារFATF នឹងចុះមកត្រួតពិនិត្យបន្ថែមដោយផ្ទាល់ទៀតក្នុងខែមករាឆ្នាំ២០២៣។ អប្សរាណិត រាយការណ៍

ads banner