២៧ថ្ងៃមានពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជាង៣៩ម៉ឺននាក់ (Video Inside)

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានឈានចូលដល់ថ្ងៃទី២៧ហើយ និងមានពលរដ្ឋមកចុះឈ្មោះថ្មីជាង៣៩ម៉ឺននាក់ គិតត្រឹមសប្តាហ៍ទី២នៃវិច្ឆិកានេះ។ សេចក្តីរាយការណ៍របស់គជបបានបង្ហាញថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះមានចំនួន ១ម៉ឺន៩៧២នាក់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២រយៈពេល៥០ថ្ងៃ បានចាប់ផ្តើមតាំងពីថ្ងៃទី ២០ខែតុលាមក និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៨ខែធ្នូខាងមុខនេះ ។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល២៧ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មី
មានចំនួន៣៩ម៉ឺន៧ពាន់៤១៩នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន១៧ម៉ឺន២ពាន់៣៥៧នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន៣ម៉ឺន ៦ពាន់ ៥២៦នាក់ និងអ្នកដែល បានផ្ទេរទីលំនៅ ចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១០ម៉ឺន៩ ពាន់៣៣នាក់។

ads banner