អំណាចសាលដីកាតុលាការកំពូលហាមឃាត់រយៈពេល៥ឆ្នាំផុតសុពលភាព (Video Inside)
អំណាចសាលដីកាតុលាការកំពូលរយៈពេល៥ឆ្នាំដែលផ្អាកសកម្មភាពការធ្វើនយោបាយ របស់ថ្នាក់ដឹកនាំក្រុមប្រឆាំងចំនួន១១៨រូប ត្រូវគេរាយការណ៍ថាបានផុតសុពលភាពហើយ។ គួររំលឹកថាកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្ស សង្គ្រោះជាតិដែលពាក់ ព័ន្ធនឹងបទល្មើសក្បត់ជាតិ និងតុលាការបានផ្អាកសកម្មភាពនយោបាយរបស់បុគ្គលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប។
គិតត្រឹមថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២ អំណាចសាលដីកាតុលាការកំពូលរយៈពេល៥ឆ្នាំនៃការហាមឃាត់ បានផុតសុពលភាព។ ក្នុងចំណោមបុគ្គលហាមឃាត់ទាំង១១៨នាក់នោះ មាន៣២រូប ត្រូវបានទទូលនីតិសម្បទា ធ្វើនយោបាយឡើងវិញ និងខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង, ចំណែកខ្លះ ទៀត បានចូលរួមធ្វើនយោបាយជាមួយគណបក្សបង្កើតថ្មី។
ក្នុងចំណោមបុគ្គលដែលបាន រួចផុតពីអំណាចសាលដីកាតុលាការកំពូលនេះ មាន២៣ដែលស្ថិតក្នុងនីតិវិធីជំនុំជម្រះរបស់ តុលាការ, ២២រូបមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីតុលាការ និងមានបុគ្គលចំនួន៣រូបទៀតបាន ទទួលមរណភាព។