កម្ពុជាឆ្លងកូវីដ១៩ចំនួន ៣ករណី (Video Inside)

កម្ពុជាមានការឆ្លងថ្មីកូវីដ១៩ថ្ងៃនេះចំនួន ៣ករណី ដែលជាតួលេខឆ្លងថយចុះជាងម្សិលមិញ ចំនួន ១ករណី ។ ការឆ្លង ៣ករណី រយៈពេល២៤ម៉ោងកន្លងមកនេះ គឺជាការឆ្លងក្នុងសហគមន៍ ។

កម្ពុជានៅបន្តការចាក់វ៉ាក់សាំងដូសជំរុញ និងដូសមូលដ្ឋានដល់ពលរដ្ឋទាំងឡាយណា ដែលមិនទាន់បានទទួលគ្រប់ដូសកំណត់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី១៥ វិច្ឆិកា បានកើនដល់ ចំនួន ១៥លាន ២២ម៉ឺន ២ពាន់ ១៩៣នាក់ ដែលស្មើនឹង ៩៥,១៤ភាគរយ ។

ads banner