២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ៥ពាន់នាក់ (Video Inside)

ការឆ្លងកូវីដ១៩នៅក្នុងប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងមកនេះ មានតែ ៨ប្រទេសទេ។ ប្រទេសទាំង៨ ដែលរកឃើញករណីឆ្លងថ្មីកូវីដ១៩ រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។

តួលេខឆ្លងសរុបនៃប្រទេសទាំង ៨ នៅថ្ងៃនេះមានចំនួន ១ម៉ឺន ៥ពាន់ ២៩៨ករណី ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតែតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៧ពាន់ ៤៨៦ ករណី ចំណែកមនុស្សស្លាប់មាន ៥៤នាក់។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួន ៣ករណី ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានការឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៧៦នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ីមានមនុស្សស្លាប់ចំនួន ៥៤នាក់ ជាតួលេខ ស្លាប់ច្រើនជាងគេផងដែរ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លង សារុប មាន ៣៥លាន ១៤ម៉ឺន ៣ពាន់ ៣៨២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ១ពាន់ ៦៨២នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៤១លានករណី, និងការស្លាប់មានជាង ៦លាន ៦២ម៉ឺន នាក់។

ads banner