ប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សជួបជាមួយតំណាង ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំអាស៊ីអាគ្នេយ៍ (Video Inside)

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានជួបពិភាក្សាជាមួយតំណាង ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំអាស៊ីអាគ្នេយ៍លោកស្រី ស៊ីនធា វ៉េលីកូ សំដៅការលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ។

លោក កែវ រ៉េមី ក្នុងឆ្នាំ២០២២ដែល កម្ពុជាធ្វើជាប្រធានអាស៊ាន គឺជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស ។ កិច្ចប្រជុំរវាងគណៈប្រតិភូនៃគណៈកម្មការអន្តររដ្ឋាភិបាលស្តីពីសិទ្ធិមនុស្សអាស៊ាន និង គណៈប្រតិភូឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំអាស៊ីអាគ្នេយ៍ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦និង១៧វិច្ឆិកានៅក្នុងក្រុងអង្គរខេត្តសៀមរាប។

មន្ត្រីសិទ្ធិមនុស្សបានថ្លែងថាគណៈប្រតិភូនៃអង្គ ការសិទ្ធិមនុស្សទាំង២ បានផ្តោតលើការ ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងគណៈ កម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពី សិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិសំដៅធ្វើយ៉ាងណា ក្នុងការការពារ និងលើកកម្ពស់ សិទ្ធិមនុស្សក្នុង តំបន់អាស៊ាន។ កិច្ចពិភាក្សាបានផ្តោតលើករណីសិទ្ធិមនុស្សទាំងក្នុងតំបន់ និងពិភពលោក។

នៅក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយនេះ, កម្ពុជានឹងផ្ទេរតួនាទី នៃប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពី សិទ្ធិមនុស្ស ជួនដល់ប្រទេសឥណ្ឌូណេស៊ី ដែលនឹងក្លាយជាប្រធានប្តូរវេនថ្មីឆ្នាំ២០២៣។

ads banner