ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកនឹងជួបស្ថានភាពដែលលំបាកនឹងធ្វើការ សម្រេចចិត្ត។ លើសពីនេះ ប្រហែលជាការសម្រេចចិត្តដែលអ្នកនឹងធ្វើមិនមែនជាការ សម្រេចចិត្តដ៏ល្អប្រសើរនោះទេ។ ប៉ុន្តែសូមកុំព្រួយបារម្ភពីព្រោះភាពអវិជ្ជមាននឹងផ្លាស់ ប្តូរទៅវិញក្នុងពេលយ៉ាងឆាប់។ ទន្ទឹមនឹងនោះ ហោរាសាស្រ្តមិនបានមើលឃើញពីបញ្ហាធ្ងន់ ធ្ងរនឹងកើតឡើងចំពោះដំណើរអនុវត្តការងាររបស់អ្នកឡើយ។ ក្នុងនោះសូមចងចាំថា អ្វី ដែលអាចរំខានទៅដល់ការងារគឺពេលវេលាទៅវិញទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការបណ្តាក់ទុន និង ការប្រើប្រាស់រូបិយបណ្ណ។ ក្នុងដំណាក់ពេលនេះ សូមចំណាយពេលវេលាខ្លះដើម្បីចូលរួម ក្នុងវគ្គបណ្តុះបណ្តាល ដើម្បីលោកអ្នកមានលទ្ធភាពកាន់តែប្រសើរក្នុងការអនុវត្តការងារ និងឈានទៅដល់ភាពជោគជ័យដ៏ងាយស្រួល។ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកមិន ឲ្យធ្វើការងារលើសលុបពេកនោះទេ ពីព្រោះលោកអ្នកបានខិតខំច្រើនមកហើយក្នុងមួយ រយៈពេលនេះ ដូច្នេះរកពេលវេលាសម្រាកខ្លះទើបប្រសើរ។ លើសពីនេះ សូមគិតគូរមុននឹង សម្រេចចិត្ត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកនឹងមានភាពរហ័សរហួន និងថាមពលច្រើន ក្នុងការបំពេញការងារ។ ឳកាសដែលអ្នកនឹងទទួលបានភាពជោគជ័យមានចំនួនច្រើន ប៉ុន្តែ ក៏ប្រហែលជាអ្នកត្រូវប្រឹងប្រែងខ្លាំង និងអនុវត្តការងារជាមួយនឹងគម្រោងផែនការជានិច្ច ដោយសារនៅមានបញ្ហារឹងស្ទះដែលមិនទាន់បានដោះស្រាយរួចទាំងស្រុង។ ក្នុងនោះ ការទទួលខុសត្រូវនឹងជួយសម្រួលភាពខ្វះចន្លោះ ហើយអាចដោះស្រាយបញ្ហាកកកុញនែ ការងារបាន។ លើសពីនេះ លោកអ្នកអាចជួបការយល់ច្រលំខ្លះក្នុងមជ្ឈដ្ឋានការងារ ហេតុ នេះសូមមានហេតុផល និងបញ្ចៀសការចរចាច្រើន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចបញ្ចប់ការងារដោយជោគ ជ័យបំផុត ប្រសិនបើអ្នកចេះគ្រប់គ្រងស្ថានការណ៍ និងជម្រើសពត៌មាន។ ចំពោះរាល់ បំណងនៃការផ្លាស់ប្តូរទាំងឡាយនឹងអាចធ្វើទៅបានដោយងាយស្រួល និងប្រកបទៅដោយ ស្ថេរភាពរឹងមាំ។ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រខ្លាំង ដែលករណីនេះនឹងជួយ សម្រួលរាល់ស្ថានភាពលំបាកផ្សេងៗក្នុងដំណើរការអនុវត្តការងារ។ ផ្ទុយទៅវិញ អ្នកក៏អាច នឹងទទួលទំហំការងារធំធេង អាស្រ័យហេតុនេះសូមបែងចែកកាលវិភាគ ឬព្យាយាមធ្វើការ សំខាន់នៅពេលព្រឹកតែម្តង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពតម្រូវអោយអ្នកធ្វើយ៉ាងណា កំចាត់ចេញរាល់បំណុលទាំងឡាយ។ ស្ថានភាពហិរញ្ញវត្ថុហាក់គ្មានស្ថេរភាពនោះទេ ដូច្នេះ សូមកុំទាន់ចំណាយលុយកាក់ច្រើនក្នុងពេលនេះ។ ការប្រថុយប្រថាននៅក្នុងថ្ងៃនេះមិន ទទួលបានលទ្ធផលសោះឡើយ។ ស្របពេលនេះ សូមយកចិត្តទុកដាក់ការងារដែលអ្នក កំពុងមានក្នុងដៃ រក្សាទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូការងារ រួមទាំងមនុស្សដែលនៅជុំវិញ ខ្លួនផង។ ផ្ទុយទៅវិញ នៅក្នុងពេលនេះអ្នកអាចជួបការរំជួលចិត្តខ្លះ ហេតុនេះសូមធ្វើការ សម្រចចិត្តឲ្យបានប្រាកដប្រជា។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមផ្តោតការយកចិត្តទុកដាក់ទៅលើ ចង្វាក់ផលិតកម្មការងារដោយពិសេស។ អ្នកក៏មិនចាំបាច់ត្រូវធ្វើការដើម្បីបំពេញការងារ តម្រូវចិត្តអ្នកដទៃទេ អ្នកអាចធ្វើការបដិសេធ ហើយរក្សាជំហររបស់ខ្លួនបានយ៉ាងពិតប្រាកដ ណាស់ ដូច្នេះសូមកុំមានការព្រួយបារម្ភបើទោះបីជាអ្នកត្រូវប្រឈមនឹងបញ្ហាខ្លះដែលបាន កើតឡើងក៏ដោយ។ លើសពីនេះ ចូរបង្កើតទំនាក់ទំនងជាមួយមនុស្សរាល់គ្នា សូម្បីតែមនុស្ស ក្រោមបង្គាប់ដ៏ដោយ ពីព្រោះពួកគេនឹងក្លាយជាចលករសំខាន់សម្រាប់ភាពជោគជ័យរបស់ អ្នកក្នុងថ្ងៃនេះតែម្តង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកបោះបង់ ចោលបំណុល និងប្រាក់កម្ចី។ ប្រសិនបើអ្នកមានករណីនេះវានឹងនាំអោយអ្នកមានភាពរឹង ស្ទះដល់ផែនការអនុវត្ត និងរំខានទៅដល់អារម្មណ៍អ្នកជាពិសេស ហើយជាលទ្ធផលអ្នកនឹង មិនអាចឈានទៅដល់ភាពជោគជ័យបានទេ។ ក្នុងខណៈនេះមិនគួរគិតគូរ ឬស្រមើរស្រមៃ ច្រើនពេកទេ ចូរចាកចេញពីស្ថានភាពដែលអ្នកយល់ថាងាយស្រួល ហើយចេញទៅប្រឈម នឹងមជ្ឈដ្ឋានខាងក្រៅ ដើម្បីអ្នកអាចមានឳកាសកាន់តែច្រើន។ សូមចងចាំថា អ្នកត្រូវការ សកម្មភាពសម្រាប់ភាពជោគជ័យក្នុងថ្ងៃនេះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកមិនគួរផ្តោតការ ងារជាមួយនឹងបញ្ហា ឬកំហុសពីអតីតនោះទេ។ លើសពីនេះ កុំចូលទៅបំភ្លឺលម្អិតព្រឹត្តិ ការណ៍កន្លងមក ឬជម្លោះក្នុងរង្វង់ការងារ។ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ៗ ពីព្រោះវានឹងជួយសម្រួលបញ្ហា ហើយទាក់ទាញលាភសំណាងដល់អ្នក។ អាស្រ័យទៅ ដោយអស្ថេរភាពដែលនឹងកើតឡើងនៅក្នុងពេលនេះ គឺសូមកុំទាន់បោះទុន ចាប់ផ្តើមការ ងារសំខាន់នៅក្នុងថ្ងៃនេះ ដោយធ្វើយ៉ាងណារក្សាការសម្រេចចិត្តនេះទៅថ្ងៃក្រោយ។ ដោយ ឡែកលោកអ្នកនៅតែអាចស្រមៃ ហើយគូសវាសផែនការអាជីពបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំចាប់ផ្តើមការងារទាំងឡាយណាដែលអ្នកមិនទាន់មាន ភាពច្បាស់លាស់។ អ្នកមិនអាចធ្វើការប្រថុយប្រថានសោះឡើយ ពីព្រោះបញ្ហាដែលនឹង កើតឡើងព្រោះការធ្វេសប្រហែលបន្តិចបន្តួចនៅក្នុងពេលនេះនឹងជះឥទ្ធិពលអាក្រក់ខ្លាំង។ ប្រសិនបើអ្នកនឹងត្រូវចាកចេញ សូមព្យាយាមស្វែងយល់ពីការងាររបស់អ្នកអោយបានល្អ និងល្អិតល្អន់បំផុត។ ចំពោះការប្រាស្រ័យទាក់ទង និងការស្នើសុំជំនួយគឺអាចធ្វើទៅបាន ដោយគ្មានជំទាស់ទេ ដូច្នេះសូមកុំមានការសង្ស័យឡើយ។ បើទោះបីជាស្ថានភាពថ្ងៃនេះមិន ល្អសូមកុំព្យួរច្រមុះនឹងភាពបរាជ័យ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពថ្ងៃនេះនឹងដំណើរការល្អប្រសើរ ប្រសិនបើអ្នកអាចបញ្ចប់កិច្ចការដែលបានគ្រោងទុកទាំងអស់។ កុំខ្ជះខ្ជាយពេលវេលា គួរ ផ្តោតទៅលើការងារដែលអ្នកកំពុងធ្វើ ឬចាប់ផ្តើមអនុវត្តគម្រោងផែនការ និងការគូសវាស គម្រោងអនាគត។ ក្នុងនោះ ប្រសិនបើអ្នកមានការសង្ស័យអំពីភាពត្រឹមត្រូវនៃការសម្រេច ចិត្តរបស់អ្នក សូមគិតម្តងទៀតអំពីការរំខានទាំងអស់។ លើសពីនេះ ស្ថានភាពខាងក្រៅអាច រំខានចិត្ត និងបន្លំការគិតរបស់អ្នកបាន ដូច្នេះកុំធ្វេសប្រហែសជាដាច់ខាត។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីពអ្នកហាក់ប្រទះភាពស្មុគ្រស្មាញជាពិសេសពីមជ្ឈ ដ្ឋានខាងក្នុង។ សូមពិនិត្យវាយតម្លៃជាថ្មី។ ធ្វើយ៉ាងណាកុំឲ្យមានការយល់ច្រលំរវាងគ្នា រក្សា ទំនាក់ទំនងល្អជានិច្ច។ ប្រសិនបើអ្នកមានបញ្ហាសូមជ្រើសរើសការពិភាក្សា កុំទុកភាពយល់ ច្រលំយូរជាដាច់ខាត។ ក្នុងថ្ងៃនេះសូមព្យាយាមបោះជំហានយឺតៗ ហើយពិនិត្យរាល់ស្ថាន ការណ៍។ ព្យាយាមសម្រប ឬរកប្រភពនៃភាពស្មុគ្រស្មាញ។ យកល្អអ្នកគួរចូលទៅអោយកាន់ តែកៀកនឹងថា្នក់លើ។ ក្រៅពីនេះ អ្នកអាចទទួលបានភាពខកចិត្តខ្លះក្នុងទំនាក់ទំនងផ្ទាល់ ខ្លួន ដូច្នេះសូមមានការអនុគ្រោះឲ្យបានក្នុងកំរិតអតិបរមា។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យដោះ ស្រាយបញ្ហាប្រមូលផ្តុំ។ ប្រហែលជាអ្នកគួរខិតខំបន្ថែមទៀត សូមកុំពន្យារពេលអោយសោះ ចូរដោះស្រាយបញ្ហាសំខាន់អោយបានឆាប់។ លើសពីនេះ សូមមានភាពប្រាកដជានិច្ចរាល់ ការសម្រេចចិត្ត ពីព្រោះលទ្ធភាពនៃភាពខ្វះចន្លោះមានកំរិតធំល្មមដែលអាចបង្អាក់លទ្ធផល វិជ្ជមានរបស់អាជីពក្នុងថ្ងៃនេះ។ លើសពីនេះ ប្រហែលជាអ្នកនឹងអាចទទួលបានដំណឹង ដែលបានទទឹងរងចាំជាយូរមកហើយ។ ប៉ុន្តែប្រការសំខាន់ ចូររក្សាភាពសំដី និងរាល់ការ រិះគន់។
ចំណាំៈ
ឆ្នាំទាំង៣ ឆ្លូវ ថោះ រកា រាសីឡើងខ្ពស់ត្រដែត។ ការចរចាថ្ងៃនេះនឹងទទួលបានភាពជោគជ័យ។ ក្នុងនោះ ប្រសិនបើអ្នកនឹងធ្វើការបើកហាងថ្មី ឡើងគេហដ្ឋាន និងរៀបពិធីមង្គលនឹងកើតលាភយស។