សមាគមកីឡាទូកចំនួន៧ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣
ភ្នំពេញ៖យោងតាមសេចជូនដំណឹងដែលបានប្រកាសនូវលើផេកហ្វេសបុកផ្លូវការរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រកាសថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលជាព្រឹត្តិការណ៍ធំ រៀបចំដោយក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំការប្រកួតរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់៣០ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅដងព្រែក ខេត្ត កំពត ក្រុង កំពត។
ការប្រកួតកីឡាជាតិលើកទី៣នេះ មានសមាគមទូកប្រពៃណីខ្នាតអន្តរជាតិរាជធានីខេត្តចូលរួមចំនួន៧ មានដូចជា៖ សមាគមទូកក្រសួងមហាផ្ទៃ សមាគមទូកក្រសួងការពារជាតិ សមាគមទូកខេត្ត កំពង់ ឆ្នាំ សមាគមទូកខេត្ត កំពង់ធំ សមាគមទូកខេត្តឧត្តរមានជ័យ សមាគមទូកខេត្តបាត់ដំបង និងសមាគមទូកខេត្តកណ្តាល។
ការប្រកួតនេះ ត្រូវបានរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាជាតិ ក្នុងគោលបំណងផ្តល់បទពិសោធន៍នៃការរៀបចំព្រឹត្តិការណ៍ប្រកួតដល់មន្រ្តីគណៈកម្មាការបច្ចេកទេស និង ជំរុញផ្នែកបច្ចេកទេសសម្រាប់ក្រុមជម្រើសជាតិ ក្នុងការត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះប្រកបដោយគុណភាពសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំនៅទឹកដីព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៣នេះ មានសមាគមរាជធានីខេត្តចូលរួម សរុបចំនួន៧ ក្នុងនោះ មានប្រតិភូ គ្រូបង្វឹកចូលរួម១១៩នាក់ ដោយធ្វើការប្រកួតលើ១វិញ្ញា៥០០នាក់បុរស ចំណុះ១២នាក់។ ប្រកួតតាមរូបមន្តជម្រុះយកក្រុមខ្លាំងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត និងផ្តាច់ព្រ័ត្រ៕ អត្ថបទ៖ ជាវ ចន្ធូ




