ឆក់កាបូបបានសម្រេច គេចខ្លួនបាន២ម៉ោង ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក១២នាក់

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាឃាត់ខ្លួនជនសង្ស័យ០២នាក់ បន្ទាប់ពីធ្វើសកម្មភាពបាន២ម៉ោង ។

គួរបញ្ចាក់ថា នៅវេលាម៉ោង ០៧ និង១០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ នៅចំណុចស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សម្ភារៈបាត់បង់មាន ខ្សែដៃមាសចំនួន ០១ខ្សែ ជញ្ជៀនមាស ០១វង្ស ក្រវិលផ្លាកទីន ០១ ចំនួន១គូរ និងប្រាក់រៀលចំនួន ៦០ម៉ឺនរៀល ជនសង្ស័យមានគ្នាប្រហែល ១២ នាក់ ជិះម៉ូតូចំនួន ០៦ គ្រឿង ក្នុងនោះមានម៉ូតូម៉ាក SUZUKI NEX ចំនួន ០៣ គ្រឿង ម៉ូតូម៉ាកសង់សេ១២៥ ចំនួន ០២ គ្រឿង និងម៉ូតូម៉ាក Scoopy I ចំនួន ០១ គ្រឿង ដោយម៉ូតូម៉ាក SUZUKI NEX មិនចាំស្លាកលេខ និងមិនស្គាល់ឆ្នាំផលិត ជិះម្នាក់ឯងជាអ្នកឆក់កាបូបស្ពាយនោះ។

ក្រោយកើតហេតុក៍មានប្រជាជនធ្វើដំណើរតាមដងផ្លូវ ថតបានស្លាកលេខម៉ូតូម៉ាក សង់សេ ១២៥ ចំនួន ០២ គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1JT-8029 និង ភ្នំពេញ 1II-4208 រួចរាយការណ៍មកសមត្ថកិច្ច។ នៅម៉ោងប្រហែល ០៩ និង ១០នាទី (ក្រោយកើតហេតុរយៈពេល ប្រហែល ០២ ម៉ោង) ក្រុមការងាររបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដែលទទួលបទបញ្ជាពីថ្នាក់លើឲ្យស្រាវជ្រាវ និងល្បាត ក៍ប្រទះឃើញម៉ូតូដែលមានភិនភាគខាងលើក៍ដេញ ឃាត់ខ្លួនបានចំនួន ០២នាក់ ក្រោយសាកសួរ ជនសង្ស័យទាំង ០២នាក់នោះបានសារភាពថាពួកគេ និងបក្ខពួកប្រហែល១០នាក់ទៀតពិតជាបានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់នោះមែន រួចយកគ្រឿងអលង្ការទាំងនោះទៅលក់នៅផ្សារពោចិនតុង បានប្រាក់ចំនួន ១៣០០ ដុល្លារ ចែកគ្នាបានម្នាក់ចំនួន ១០០ ដុល្លារ បច្ចុប្បន្នការិយាល័យកំពុងបន្តស្វែងរកបក្ខពួកបន្ថែម និងបន្តនីតិវិធីដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner