នាយករដ្ឋមន្ត្រីជប៉ុន ថ្លែងពីក្តីបារម្ភផ្នែកសន្តិសុខ ក្នុងពេលពិភាក្សាលើកដំបូងជាមួយសមភាគីចិន
ភ្នំពេញ៖នៅថ្ងៃព្រហស្បតិ៍ ទី១៧ វិច្ឆិកា នាយករដ្ឋ មន្ត្រី ជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្រាប់មេដឹក នាំចិន លោក ស៊ី ជីនពីង ពីក្តីព្រួយបារម្ភរបស់ លោក ទាក់ទងបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងកូរ៉េ ខាងជើងផង។ កូរ៉េខាងជើង គឺជាបញ្ហាប្រឈម ផ្នែក សន្តិសុខដ៏សំខាន់ ព្រោះថាទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលជាបន្តបន្ទាប់ រហូតបណ្តាលឱ្យ មាន ការភ័យខ្លាចពីការសាកល្បងនុយក្លេអ៊ែរ កើន ឡើង។
លោក គីស៊ីដា និយាយថាគាត់បានសម្តែងការ ព្រួយ បារម្ភ យ៉ាងខ្លាំង នៅក្នុងកិច្ចពិភាក្សាទ្វេភាគី ទល់មុខគ្នាជាលើកដំបូងជាមួយលោក ស៊ី ជីនពីង នៅខាងក្រៅជំនួបរបស់មេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង បាងកកប្រទេសថៃ។
កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិក រយៈចម្ងាយខ្លី ខណៈដែលលោក ស៊ី និងលោក គីស៊ីដា ត្រៀមជួបជជែកគ្នា។ ក្រុងព្យុងយ៉ាង បានថែមទាំងព្រមានទីក្រុងវ៉ាស៊ីនតោន និង សម្ព័ន្ធមិត្តឱ្យប្រុងប្រយ័ត្នចំពោះការឆ្លើយតបផ្នែកយោធាដ៏កាចសាហាវទៀតផង។
បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់ មីស៊ីលដែលទំនងជាមីស៊ីលបាលីស្ទិកអន្តរទ្វីបទៀត នាថ្ងៃសុក្រ ទី១៨ វិច្ឆិកានេះ ហើយវាគឺជាការ បាញ់ មីស៊ីលជាលើកទីពីរក្នុងរយៈពេលពីរថ្ងៃ រហូតធ្វើឱ្យមានការភ័យខ្លាចពីការសាកល្បងនុយក្លេអ៊ែរកើនឡើង។
គួរជ្រាបថា ចិន និងជប៉ុន គឺជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់។ ក៏ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលទីក្រុងប៉េកាំង ពង្រឹងកាន់តែខ្លាំងនូវ ផ្នែកយោធារបស់ខ្លួន បង្កើនសាច់ដុំក្នុងតំបន់ និងប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ដ៏តឹងតែងលើដែនដីដែលមានជម្លោះជាមួយប្រទេសដទៃ។
នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា និងប្រធានា ធិបតី ចិនលោក ស៊ី ជីនពីង បានសន្យារឹតចំណង ទាក់ទងលើផ្នែកសន្តិសុខ និងបង្កើនកិច្ច ពិភាក្សា នឹង គ្នាឱ្យបានច្រើន។
លោក ស៊ី បានប្រាប់ លោក គីស៊ីដា ថា ចិន និង ជប៉ុន គួរតែបង្កើនការជឿទុកចិត្តគ្នា បង្កើនកិច្ច សហ ប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ ហើយទប់ទល់នឹងជម្លោះ ព្រមទាំងការប្រឈម មុខដាក់គ្នាគ្នា។ នេះបើតាមការដកស្រង់សម្តីរបស់មេដឹកនាំចិនដោយទូរទស្សន៍រដ្ឋចិន CCTV។
ចំណែក លោក គីស៊ីដា វិញក៏បានប្រាប់អ្នក សារព័ត៌មាន ដែរថា លោកបានយល់ព្រមជាមួយ លោក ស៊ី ក្នុងការបើកបណ្តាញទំនាក់ទំនង ការទូត ឡើងវិញ ហើយរដ្ឋមន្ត្រីការបរទេសជប៉ុននឹងទៅ បំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខឆាប់ៗនេះ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Kishida voices security concerns during first talks with Xi as tension grows over Taiwan, East China Sea www.japantimes.co.jp
Japanese PM voices security concerns in first talks with China’s Xi
www.channelnewsasia.com