ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា បានមកដល់ខេត្តបូរីរ៉ាម ប្រទេសថៃ ត្រៀមចូលរួមប្រណាំងព្រឹត្តការណ៍ Asia Cross Country Rally 2022

ភ្នំពេញ៖ ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា បានមកដល់ខេត្តបូរីរ៉ាម ប្រទេសថៃ ត្រៀមចូលរួមការប្រកួត Asia Cross Country Rally 2022 ដែលគ្រោងចាប់ផ្តើមនាថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២ ក្រោយធ្វើដំណើរជាង៥០០គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញ។

ក្រុមប្រណាំងរថយន្តកា៉ាកម្ពុជា មានលោក វង្ស គីមហួត និងលោកសោម សុកុសល បានអោយដឹងថា ក្រុមប្រណាំងការ៉ាកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះមកខេត្តសៀមរាប រួចបន្តដំណើរតាមច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តមានជ័យ មកកាន់ខេត្តបូរីរ៉ាម ប្រទេសថៃ ជាមួយនឹងរថយន្ត៤គ្រឿង រថយន្តប្រណាំងមួយគ្រឿង និងរថយន្តក្រុមការងារជួសជុល៣គ្រឿង មកដល់ដោយសុវត្តិភាព។ ក្រុមប្រណាំងការ៉ាកម្ពុជា បានបញ្ជាក់ថា ការប្រណាំងកម្រិតអន្តរជាតិនេះ គឺក្រុមកម្ពុជាមានជំនឿចិត្តខ្ពស់ថានឹងទទួលបានលទ្ធផលល្អជូនកម្ពុជាជាក់ជាមិនខាន ដោយសារក្រុមទាំងមូលបានត្រៀមខ្លួនយ៉ាងល្អគ្រប់ផ្នែកទាំងអស់ ទាំងរថយន្តប្រណាំង ក្រុមការងារជួសជុល គ្រឿងម៉ាស៊ីន។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តកម្រិតអន្តរជាតិ Asia Cross Country Rally 2022 នឹងចាប់ផ្តើមប្រណាំង នៅប្រទេសថៃ មកបញ្ចប់នៅកម្ពុជា លើចំងាយផ្លូវសរុប១៧០០គីឡូម៉ែត្រ ចែកចេញជា៦ដំណាក់កាល មានកីឡាករមកពីជាង២០ប្រទេស ក្នុងតំបន់អាស៊ីចូលរួម ដោយឡែកសម្រាប់កម្ពុជា មានរថយន្តប្រណាំង២គ្រឿង ម៉ូតូ២គ្រឿង៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner