ដំណើរការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីនៅសល់១៩ថ្ងៃទៀត (Video Inside)
ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅសល់តែរយៈ១៩ថ្ងៃទៀតនោះទេ ដែលផុតពីថ្ងៃកំណត់នេះ អ្នកដែលខកខាននឹងមិនអាចមានឱកាសចុះឈ្មោះសាជាថ្មី ដើម្បីចូលរួមក្នុងការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះបានឡើយ។
គជបបានអំពាវនាវពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីថ្មីត្រូវប្រញាប់រួសរាន់ ខណៈការបញ្ចប់នូវដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នឹងមកដល់ថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២។
សេចក្តីរាយការណ៍បានបង្ហាញថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះ មានចំនួន ១ម៉ឺន៤ពាន់៧៧៤នាក់ ។ មន្ត្រីគជប បានថ្លែងថា រយៈពេល៣១ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មី មានចំនួន ៤៣ម៉ឺន ៣ពាន់៨៧៥នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត សរុបមានចំនួន ១៨ម៉ឺន៦ពាន់៤៤៣នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៤ម៉ឺន១ពាន់៦៤៥នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១២ម៉ឺន ៤៤៣នាក់។