តម្លៃប្រេងឥន្ធនៈ ធ្លាក់ចុះ (Video Inside)
អត្ថបទដោយ៖
Apsara Net
តម្លៃប្រេងសាំងបានធ្លាក់ចុះសម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជ កម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៣៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបាន ថយចុះចំនួន៥០រៀល បើធៀបទៅការលក់ រយៈពេល១០ថ្ងៃមុន…ចំណែកប្រេង ម៉ាស៊ូតមាន តម្លៃ ចំនួន៥ពាន់រៀលក្នុង១លីត្រ ដែលតម្លែនេះធ្លាក់ចុះ ចំនួន១០០រៀល បើធៀបទៅនឹងការ លក់រយៈ ពេល១០ថ្ងៃមុន។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃ ប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។