អាហ្សង់ទីន ចាញ់អារ៉ាប៊ីសាអូឌីត ប្រកួតបើកឆាកពូល C នៅ World Cup
អត្ថបទដោយ៖
ចាន់ វិចិត្រ
ដូហា៖ ក្រុមបាល់ទាត់ពពកសអាហ្សង់ទីន បានប្រកួតចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ១-២ ប្រកួតបើកឆាកសន្សំពិន្ទុប្រចាំពូល C ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលប្រទេសកាតាជាម្ចាស់ផ្ទះ។

ក្រុម Lionel Messi រកបានតែ ១គ្រាប់នៅនាទីទី១០ ដោយបាល់ម៉ែត្រ។ តែក្រុមអារ៉ាប៊ីសាអូឌីត រកបាន២គ្រាប់ស្វែងរកជ័យជម្នះ ២ទល់នឹង១ នៅនាទី៤៩ និងនាទី៥៣ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត បន្ទាប់ពីជួបគ្នា ៤លើក លេងមិនឈ្នះពពកសអាហ្សង់ទីនឡើយ៕ ចាន់ វិចិត្រ




ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។