រដ្ឋមន្ត្រីការពារជាតិកម្ពុជា ទទួលជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក (Video Inside)
អត្ថបទដោយ៖
Apsara Net
រដ្ឋមន្ត្រីការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន ដែលកិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក កំពុងស្ថិតក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធនឹងសន្តិសុខរបស់តំបន់ និងពិភពលោក។ គួរបញ្ជាក់ថាកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធរវាងពីថ្ងៃទី២១ ដល់២៣ វិច្ឆិកា ក្នុងក្រុងអង្គរខេត្តសៀមរាប។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងតាមបណ្តាញសង្គមថា «នៅក្នុងជំនួបទ្វេភាគី ជាមួយលោក ឡយ អូស្ទីន, រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងអាមេរិក បានផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ដើម្បីបម្រើឱ្យផលប្រយោជន៍ទៅវិញទៅមក»។