សម្តេចតេជោភ្ញាក់ផ្អើលការផ្សាយព័ត៌មានរបស់ក្រុមមជ្ឈដ្ឋានវិភាគជ្រុលនិយម (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីភ្ញាក់ផ្អើលចំពោះព័ត៌មានផ្សាយពីប្រភពមជ្ឈដ្ឋាន ដែលមានទំនោរប្រឆាំងនិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានាធិបតីអាមេរិក បានប្រាប់សម្តេចជុំវិញរឿងផ្ទៃក្នុងរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថាក្នុងពេលជួបជាមួយ នឹងមេដឹកនាំសហរដ្ឋអាមេរិកលោក ចូ បៃដិន និងជួបមេដឹកនាំអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរ៉េស ក្នុងរាជធានីភ្នំពេញនាពេលថ្មីៗកន្លងមកនេះ សម្តេចមិនដែលឮថាអគ្គលេខាធិការអង្គការសហប្រជាជាតិ ឬប្រធានាធិបតីអាមេរិក បាននិយាយដូចអ្វីដែលក្រុមប្រឆាំងបានលើកឡើងនោះទេ។
សម្តេចតេជោបានលើកឡើងនូវអ្វីខ្លះដែលសម្តេចបានជួបជជែកជាមួយលោក អង់តូនីញ៉ូ ហ្គូទែរ៉េស និងចំនុចអ្វីខ្លះដែលបានជជែកជាមួយលោក ចូ បៃដិន នោះ។