រដ្ឋមន្តី្រការពារជាតិកម្ពុជា ឡាវ វៀតណាម ចុះហត្ថលេខារួមគ្នា (Video Inside)
អត្ថបទដោយ៖
Apsara Net
រដ្ឋមន្តី្រការពារជាតិនៃប្រទេសបីដែលមានព្រំដែនជាប់គ្នា កម្ពុជា-ឡាវ និងវៀតណាម បានចុះហត្ថលេខារួមគ្នាលើកំណត់ហេតុលើកកម្ពស់ សមត្ថភាពកងកម្លាំងសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ។
ការចុះហត្ថលេខានេះ បានធ្វើឡើងក្នុងពេលដែលបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ កំពុងតែជួបប្រជុំគ្នាលើទឹកដីអង្គរខេត្តសៀមរាបរបស់កម្ពុជា នៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
កិច្ចប្រជុំដែលមានការចុះហត្ថលេខារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំង៣នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើក្នុងឱកាសដែលមានកិច្ចប្រជុំចង្អៀតមួយ របស់រដ្ឋមន្រ្តីការពារជាតិអាស៊ាន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរក្នុងបណ្តាញសង្គមថា ការចុះហត្ថលេខារួមគ្នា០៣ ប្រទេសរវាង កម្ពុជា-ឡាវ-វៀតណាម គឺលើកំណត់ហេតុលើកកម្ពស់សមត្ថភាព កងកម្លាំងសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ។