ក្រសួងសេដ្ឋកិច្ចបង្ហាញអតិផរណាទំនិញកើនឡើង (Video Inside)
អត្ថបទដោយ៖
Apsara Net
អតិផរណារបស់កម្ពុជាបានកើនឡើងដល់ ៧.៤% ក្នុងត្រីមាសទី២ ឆ្នាំ២០២២។ យោងតាម ក្រសួងសេដ្ឋកិច្ច, អតិផរណាដែលបានកើនពី២.៨% ដល់ ៧.៤% ដោយសារតែការកើនឡើង នៃតម្លៃប្រេងសាំង និងការកើនឡើងនៃតម្លៃទំនិញផ្សេងៗ បន្ទាប់ពីកើតមានវិបត្តិសកល ផ្ទួនៗគ្នា បើទោះបីជាកម្ពុជា រក្សាបាននូវលំនឹងនៃអត្រាប្តូរប្រាក់ក៏ដោយ។ នេះគឺជាអត្រាកើនខ្ពស់ ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងត្រីមាសទី២ សន្ទស្សន៍ថ្លៃសាច់ជ្រូក បានកើនឡើង៥.៩%, ត្រី ៥.៦%, ឧស្ម័ន Gas កើន២៧.៩%, ចំណែកប្រេងសាំងធម្មតាកើន ៤៨.៥% និងទំនិញ និងសេវាកម្មផ្សេងៗ បានកើនឡើងដល់៤.៩%។
អត្រាប្តូរប្រាក់ ក្នុងត្រីមាសទី២ឆ្នាំនេះ ជាមធ្យមក្នុងរង្វង់ ៤ពាន់៦៥កណ្តក់សញ្ញា១រៀល ក្នុងមួយដុល្លារអាមេរិក ដែលធ្លាក់ចុះ ០.២%។