២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន៣ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ នៅកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន៣ករណី ដែលថយចុះមួយករណី បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង ៣ករណីវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

កម្ពុជា បានបាត់តួលេខឆ្លងមួយរយៈ ប៉ុន្តែបានកើតឡើងតិចតួចខ្លះឡើងវិញ ក្រោយសប្តាហ៍ ដែលកម្ពុជាបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំំពូលពាក់ព័ន្ធ។

កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២២ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៤ពាន់ ១៥១នាក់ ដែលស្មើនឹង ៩៥,១៥ភាគរយ ។

ads banner