អង្គការសហប្រជាជាតិបានទទួលយកការស្នើរបស់កម្ពុជាជុំវិញគោលដៅការបំផ្លាញគ្រាប់មីន ជាសកល (Video Inside)

កម្ពុជាបានស្នើអង្គការសហប្រជាជាតិដាក់បញ្ចូលគោលដៅស្តីពីការបំផ្លាញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះចូលក្នុងផែនការអភិវឌ្ឍន៍ចិរភាពរបស់អង្គការសហប្រជាជាតិ។

ការស្នើនេះ បានធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែ័រ៉េស កាលក្នុងសប្តាហ៍ ទី២ខែវិច្ឆិកា ឆ្នាំ២០២២ ដែលកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ថ្លែងក្នុងពិធីបិទសន្និបាតជាតិប្រារព្ធខួប៣០ឆ្នាំនៃ សកម្មភាពមីន នៅកម្ពុជាថ្ងៃទី២២ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងលោកនឹងយកសំណើនេះទៅពិចារណា។

កម្ពុជាគឺជាប្រទេសមួយនៃសមាជិករបស់អង្គការសហប្រជាជាតិដែលបានដាក់ចេញនូវទិសដៅបំបាត់គ្រាប់មីននេះដោយខ្លួនឯង និងកម្ពុជារហូតមកទល់នឹងពេលនេះ ថែមទាំងបានចូលរួមចំណែកក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជួយដល់ប្រទេសជាច្រើន ដែលកំពុងនឹងប្រឈមរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដូចជាប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាត, ម៉ាលី, អាហ្វ្រិកកណ្តាល, ស៊ីប, លីបង់, ស៊ីរី និងយ៉េម៉ែន។

ដូចប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតជុំវិញការចូលរួមរបស់កម្ពុជា ក្នុងការជួយប្រទេសជាច្រើន ក្នុងបេសកកម្មជួយរំដោះគ្រាប់មីនក្នុងរយៈ១៦ឆ្នាំមកនេះ។

ads banner