ជប៉ុនរកឃើញឆ្អឹងអំបូរសត្វដាយណូស័រប្រភេទថ្មីមួយកាលពីឆ្នាំ២០១៣

ជប៉ុន៖ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានបញ្ជាក់ប្រភេទនៃសត្វដាយណូស័រអម្បូរថ្មីមួយ តាមរយៈគ្រោងឆ្អឹងប្រវែង០៨ម៉ែត្រ ដែលត្រូវបានគេរុករកឃើញកាលពីឆ្នំា២០១៣ ។ គ្រោងឆ្អឹងដាយណូស័រនេះ ត្រូវបានក្រុមបុរាណវិទូរកឃើញនៅភាគខាងជើងប្រទេសជប៉ុនកាលពីឆ្នាំ២០១៣ ហើយក្រោយមកទៀតទើបគេរកឃើញគ្រោងឆ្អឹងស្ទើរតែទាំងមូល ។

ក្រុមអ្នកវិទ្យសាស្ត្រមកពីសាកលវិទ្យាល័យហុកកៃដូបានសន្មត់ថា គ្រោងឆ្អឹងនេះ គឺជាឆ្អឹងដាយណូស័រអម្បូរ ហាដ្រូសូរីដ ដែលមានជីវិតនៅលើភពផែនដីនៅចុងសម័យ ក្រេតាសេអឹស និង បានដាក់ឈ្មោះឱ្យដាយណូស័រនេះថា កាមុយសូរើស ចាប៉ូនីគូស ឬមានន័យស្ដេចនាគរាជ ។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន ដាយណូស័រ ស្ដេចនាគរាជ នេះ គឺជាដាយណូស័រមានអាយុ០៩ឆ្នាំ និងមានទម្ងន់ចាប់ពី៤ ដល់៥.៣តោន ដោយអាស្រ័យថា តើវាដើរជើងពីរ ឬជើងបួន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner