សត្វជ្រូក៤.៧លានក្បាលត្រូវបានវៀតណាមសម្លាប់ចោល ដោយសារការគំរាមកំហែងពីជំងឺប៉េសជ្រូកអាហ្វ្រិក

វៀតណាម៖ ស្ថិតក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជម្ងឺប៉េសជ្រូកអាហ្វ្រិក ដែលបានបង្កការគំរាមកំហែងនៅខេត្តទំាង៦៣នោះ អាជ្ញាធរវៀតណាមបានសម្រេចប្រមូល និងសម្លាប់សត្វជ្រូកប្រមាណ៤.៧លានក្បាលចោល ។

ប្រធាននាយកដ្ឋានសុខភាពសត្វវៀតណាម លោក Pham Van Dong បានឱ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ត្រូវបានរកឃើញដំបូងនៅវៀតណាមកាលពីខែកុម្ភៈកន្លងទៅ ហើយវាមានភាពលំបាកណាស់ក្នុងការទប់ស្កាត់ជម្ងឺនេះ ដោយ សារវាមិនទាន់មានវ៉ាក់សាំងការពារនៅឡើយនោះទេ ។

គួរបញ្ជាក់ថា គិតត្រឹមចុងខែកក្កដាកន្លងទៅ សត្វជ្រូកនៅក្នុងប្រទេសវៀតណាមបានធ្លាក់ចុះ១៨.៥ភាគរយចាប់តាំងពីខែធ្នូ ឆ្នំា២០១៨ ខណៈឧស្សាហកម្មសាច់ជ្រូកមានតម្លៃ៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬស្មើនឹងជិត១០ភាគរយនៃវិស័យកសិកម្មរបស់វៀតណាម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner