កូរ៉េខាងត្បូងស្នើចិនឲ្យកាត់បន្ថយការរឹតត្បិតផ្នែកពាណិជ្ជកម្មរវាងប្រទេសទំាងពីរ
សហរដ្ឋអាមេរិក៖ ក្រសួងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយ ដោយស្នើឲ្យចិនពិចារណាលើលែងការបន្ទាបតម្លៃទំនិញនាំចេញ និងវិធានការការពារដែលបានដាក់លើកូរ៉េខាងត្បូង ។
កូរ៉េខាងត្បូងដែលជាមហាសេដ្ឋកិច្ចលេខ៤របស់អាស៊ី បានអំពាវនាវឱ្យមានការខិតខំរួមគ្នាដើម្បីបង្កើតការធ្វើពាណិជ្ជកម្មសេរី ខណៈចិនជាប្រទេសដែលនៅចំណាត់ថ្នាក់ទី៣ នឹងបានដាក់បន្ទាបតម្លៃទំនិញនាំចេញ និង វិធានការការពារ ប្រឆាំងនឹងកូរ៉េខាងត្បូង បន្ទាប់ពីបានដាក់លើសហរដ្ឋអាមេរិក និងឥណ្ឌា នេះបើតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាម ពលកូរ៉េខាងត្បូង ។
បម្រាមដែលប្រឆាំងនឹងកូរ៉េខាងត្បូងនោះ រួមមានវិធានការប្រឆាំងនឹងការបន្ទាបតម្លៃទំនិញនាំចេញចំនួន១៥យ៉ាង វិធានការការពារមួយ រួមជាមួយនឹងករណីចំនួនពីរផ្សេងទៀតដែលកំពុងស្ថិតក្នុងការស៊ើបអង្កេត ។ សូមរំលឹកថា ចិន និងកូរ៉េខាងត្បូងបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្នុងឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើការចរចារអស់១៤លើកដែលចាប់ផ្តើមតាំងទីឆ្នាំ២០១២មក ៕