ចិនត្រៀមបញ្ចេញសាច់ជ្រូកបម្រុងដើម្បីបំពេញតម្រូវការ ក្រោយជំងឺផ្តាសាយជ្រូកបានសម្លាប់ជ្រូកជាង១០០លានក្បាល
ចិន៖ ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកបានសម្លាប់សត្វជ្រូករបស់ប្រទេសចិនចំនួន ទៅដល់មួយភាគបី ហើយបើគិតមកទល់ពេលបច្ចុប្បន្ននេះ មន្រ្តីរដ្ឋាភិបាលកំពុងពិភាក្សាអំពីជំហានសំខាន់ៗ ដើម្បីធ្វើឱ្យទីផ្សារសាច់ជ្រូកធំបំផុតនៅលើពិភពលោក មានស្ថេរភាពឡើងវិញ ។
សាច់ជ្រូកគឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសចិន ដោយប្រទេសនេះ ជាជម្រកសត្វជ្រូកដល់ទៅពាក់កណ្តាលសត្វជ្រូកទាំងអស់នៅលើភពផែនដី ។ សាច់ជ្រូកនេះក៏ជាអាហារចម្បង របស់អាហារចិន ដែលមានន័យថា ភាពខ្វះខាតរបស់វា អាចបំផ្លាញស្ថេរភាពសង្គមរបស់ប្រទេសចិនបាន ។ ការផ្ទុះឡើងនៃគ្រុនផ្តាសាយជ្រូក ក៏បានបង្កការគំរាមកំហែងដល់ការកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់សាច់ជ្រូកលើសកលលោកផងដែរ ។
ឆ្លើយតបនឹងបញ្ហាខាងលើនេះ អាជ្ញាធរចិនបានត្រៀមរៀបចំធ្វើផែនការរួចហើយ ដើម្បីពង្រឹងទីផ្សារជ្រូក រួមទាំងការឧបត្ថម្ភធនសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក និងគ្រួសារ ដែលអាចតស៊ូនឹងតម្លៃកើនឡើង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនេះ ៕ធ.ដ