ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧តម្លៃជាង១១១លានដុល្លារគ្រោងសាងសង់ (Video Inside)

ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧តម្លៃជាង១១១លានដុល្លារក្នុងខេត្តក្រចេះ គ្រោងបើកការដ្ឋានសាងសង់នាវេលាឆាប់ៗខាងមុខនេះ។ គម្រោងសំណង់ស្ពាននិងការធ្វើ ផ្លូវនេះ ត្រូវបានលើកយកមកពិភាក្សានៅថ្ងៃទី២៨វិច្ឆិកានេះ ក្នុងកិច្ចប្រជុំមួយអញ្ជើញចូលរួម ដោយរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជួន លោក លឹម ស៊ីដេនីន។

យោងតាមកិច្ចប្រជុំ…គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែង សរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ នៃចំណុច «រង្វង់មូលខ្លាស្ទុះ» ទៅផ្លូវជាតិ លេខ៦០បេ។ សំណង់ស្ពានដែលត្រូវឆ្លងកាត់ទន្លេមេគង្គប្រវែង ១ពាន់៧៦១ម៉ែត្រ ដែលស្ថិត ត្រង់ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី…ចំណែកត្រើយខាងលិច ស្ថិតនៅត្រង់ភូមិ ព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

កិច្ចពិភាក្សា បានបញ្ជាក់ថា ការបើកការដ្ឋាននឹងធ្វើក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយការចំណាយថវិកាសរុបប្រមាណ ១១១លាន៩៨ម៉ឺនដុល្លារ ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ គម្រោង សាងសង់នឹងមានថិរៈវេលា៤២ខែ។

ads banner