លោក ពូទីន និងមេដឹកនាំកាហ្សាក់ស្ថាន ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងថ្ងៃចន្ទទី២៨ ខែវិច្ឆិកានេះ ខណៈដែលប្រទេសទាំងពីរប្រារព្ធចំណងមិត្តភាពការទូតរយៈពេលបីទសវត្សរ៍នៅឆ្នាំនេះ។

សេចក្តីថ្លែងការណ៍ស្តីពីខួបលើកទី ៣០ នៃទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន មាន ៣៧មាត្រា និងកំណត់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ វប្បធម៌ អប់រំ ការថែទាំសុខភាព យុវជន និងកីឡា។

មុននឹងចុះហត្ថលេខាលើឯកសារនេះ លោក ពូទីន និងលោក តូកាយ៉េវ បានចូលរួមតាមរយៈតំណភ្ជាប់វីដេអូ ក្នុងវេទិកាសហប្រតិបត្តិការអន្តរតំបន់រុស្ស៊ី-កាហ្សាក់ស្ថានលើកទី១៨ ដែលធ្វើឡើងនៅទីក្រុងអូរ៉ែនបឺក របស់រុស្ស៊ី បន្ទាប់មកបានជួបពិភាក្សាគ្នានៅវិមានក្រឹមឡាំង។

លោក ពូទីន បាននិយាយនៅឯកិច្ចប្រជុំនោះថា វាគឺជាដំណើរទស្សនកិច្ចលើកដំបូង បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក តូកាយ៉េវ ក្នុងនាមជាប្រធានាធិបតីកាហ្សាក់ស្ថាន។ ក្នុងន័យនេះ វាមានអត្ថន័យជានិមិត្តរូប ព្រោះវាគូសបញ្ជាក់អំពីលក្ខណៈពិសេសនៃទំនាក់ទំនងរបស់យើង។

ចំណែក លោក តូកាយ៉េវ បានឆ្លើយតបវិញថា សម្រាប់កាហ្សាក់ស្ថាន រុស្ស៊ីគឺជា និងនៅតែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់យើង ហើយជាប្រទេសដែលយើងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅក្នុងវិស័យជាច្រើន៕ ប្រភព៖ ស៊ីនហួរ ដោយ ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner