ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការធ្វើទំនាក់ទំនងជាមួយនឹងថ្នាក់លើ រួមទាំងមនុស្សរួមការងារ។ ក្នុងនោះ អ្នកអាច ធ្វើការចូលរួមសកម្មភាពរួមទាំងគំនិតយោបល់សម្រាប់ភាពរីកចម្រើននៃការងារ។ ហើយក៏ សូមចងចាំផងដែរថា ការគ្រប់គ្រងអាចនឹងធ្វើអោយអ្នកទទួលបានភាពងាយស្រួល និងភាព ជោគជ័យ។ លើសពីនេះ ថ្ងៃនេះជាពេលវេលាដែលល្អប្រសើរបំផុតសម្រាប់ការរៀបចំ ឬគិត គូរពីគម្រោងផែនការអនាគត។ ប្រការសំខាន់ដែលអ្នកត្រូវចងចាំដែរគឺថា កុំមានការសង្ស័យ ឬព្រួយបារម្ភ ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដែលត្រឹមត្រូវ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលជាពិសេសសម្រាប់លោកអ្នក ដែលបម្រើការងារនៅក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សព្វផ្សាយ។ ពាក្យសំដីរបស់ លោកអ្នកមានទំងន់ណាស់ ដូច្នេះអ្នកមិនចាំបាច់ត្រូវប្រឹងប្រែងខ្លាំងពេកសម្រាប់ទទួលបាន ភាពជោគជ័យនៅក្នុងថ្ងៃនោះទេ។ ដោយឡែក ប្រហែលជានៅរវាងពេលព្រឹកអ្នកមិនទាន់ ឃើញភាពជោគជ័យនៅក្នុងមុខរបរយ៉ាងណាក្តី សូមកុំព្រួយបារម្ភពីព្រោះចាប់ពីពេលថ្ងៃទៅអ្នកនឹងទទួលបានភាពចម្រើនដែលអ្នកប៉ងប្រាថា្ន។ ទន្ទឹមនឹងនេះ ជាទូទៅ លោកអ្នកអាចទទួលបានភាពជោគជ័យ និងផលចំនេញពីអាជីវកម្មដែលអ្នកមិនដែលរំពឹង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ដើម្បីភាពចម្រើនលូតលាស់នៅក្នុងពេលនេះ សូមលោកអ្នកបោះបង់ចោលបំណងប្រាថ្នាដែលចង់បំពេញការងារច្រើន ឬរំពឹងលទ្ធផល ក្នុងពេលតែមួយ។ អាជីពរបស់លោកអ្នកមានដំណើរទៅជាប្រក្រតី នឹងគ្មានបញ្ហាអ្វីមករំខាន ឬបំផ្លាញជំហានរបស់អ្នកបានឡើយ។  ចំណែកមនុស្សដែលនៅក្បែរក៏ស្រលាញ់រាប់អានអ្នកខ្លាំងផងដែរ។ ទន្ទឹមនឹងនោះ សូមលោកអ្នកព្យាយាមស្វែងយល់ពត៌មាននាន ពីព្រោះអ្នកត្រូវការសម្របខ្លួនទៅក្នុងបរិយាកាសការងារជាពិសេស។ ក្រៅពីនេះចូរប្រុងប្រយ័ត្នការបាត់បង់ពត៌មានសំខាន់របស់ការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ពិសេសទាក់ទងនឹងរឿងលុយកាក់។ ចំពោះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ ​ដូច្នេះសូមព្យយាមបង្ហាញការងារនោះឲ្យអស់ពីសមត្ថភាព។ ចូរមានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់។ សូមកុំបារម្ភចំពោះរឿងរ៉ាវ និងភាពអវិជ្ជមានដែលមានកន្លងមក ព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ ប៉ុន្តែសូមអ្នកកុំមានចិត្តខឹងក្រោធឲ្យសោះក្នុងថ្ងៃនេះ។ លើសពីនេះ សូមលោកអ្នករកមធ្យោបាយដើម្បីធ្វើការដក ស្រង់បទពិសោធន៍ថ្មី ឬចូលរួមក្នុងការបណ្តុះបណ្តាល។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពក្នុងថ្ងៃនេះ សូមឲ្យអ្នករក្សាស្ថានភាពការងារឲ្យស្ថិតនៅមួយកន្លែងសិន។ ខំប្រឹងប្រែងធ្វើការងារដែលមានក្នុងដៃនាពេលនេះសិន ហើយកុំទាន់ផ្លាស់ប្តូរការងារ ឬបណ្តាក់ទុនអាជីវកម្មធំដុំណាមួយឡើយ។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះគឺលទ្ធភាពបង្ហាញការងារ និងគំនិតយោបល់ចំពោះមនុស្សក្នុងក្រុមការងារ ព្រមទាំងថ្នាកលើ។ ក្រៅពីនេះមានលទ្ធភាព ដោះស្រាយ ឬចរចារកភាពវិជ្ជមានមកឲ្យខ្លួនបានដោយងាយស្រួលណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មអាចនឹងមានភាពរអាក់រអួលច្រើនជាងសព្វដង ចំណែកភាពនិន្ទាឈ្នានីស និងជម្លោះក៏នឹងកើតឡើងហូរហែរផងដែរក្នុងពេលនេះ។ ក្នុងនោះដែរ ប្រយ័ត្នមាត់កតូចធំនឹងថា្នក់លើ កំហុសជាច្រើនណាស់ដែលពិបាកក្នុងការដោះស្រាយ ដូច្នេះចូរស្ងប់ស្ងាត់ ហើយបំភ្លេចចោលស្ថានភាពអវិជ្ជមាននានាឲ្យបានអតិបរមា។ ប្រសិនបើអ្នកអាចធ្វើបាន នោះអ្នកអាចនឹងកែប្រែស្ថានភាពអវិជ្ជមានជាច្រើន មកជាស្ថានភាពវិជ្ជមានវិញបាន។ អ្វីៗជាច្រើនពឹងផ្អែកលើអារម្មណ៍របស់អ្នក ដូច្នេះសូមកែលម្អឲ្យទៅជាផលប្រយោជន៍។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរទៅដោយមានភាពចម្រើនលូតលាស់ណាស់ ប៉ុន្តែសូមចងចាំថាកុំធ្វើសកម្មភាពត្រង់ៗពេក ពីព្រោះសកម្មភាព និងការខិតខំប្រឹងប្រែងអាចប្រែជាគ្មានការគាំទ្រទៅវិញពីមនុស្សក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម។ ចំពោះបញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលនេះ គឺហាមដាច់ខាតមិនឲ្យបាក់ទឹកចិត្ត ឬបោះបង់ចោលដោយងាយទេ សូមចំណាយពេលជួសជុលស្ថានភាពនោះ ពីព្រោះនៅក្នុងអនាគតដ៏ឆាប់ៗនេះអ្នកនឹងអាចបានជួបសំណាងធំសម្រាប់អភិវឌ្ឍន៍អាជីពរបស់អ្នក។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកហាក់ស្ថិតនៅចម្លោះភាពជោគជ័យធំ និងភាពបរាជ័យដូចគ្នាដែរ ដោយសារជម្លោះអាចកើតឡើងក្នុងពេលនេះ។ សូមអ្នកយកចិត្តទុកដាក់ទៅលើភាពខ្សត់ខ្សោយនៃពេលវេលាក្នុងការបំពេញការងារ ឬអ្នកអាចជួបនឹងបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុ។ សូមដោះស្រាយបញ្ហា​​ ក៏ដូចជាព្យាយាមបញ្ចប់ការងារទាំងអស់កុំទុកដល់ស្អែក បើមិនដូច្នេះទេភាពជោគជ័យនឹងសំណាងរបស់អ្នកនឹងរងការគំរាមកំហែង។ សូមបោះបង់ចោលភាពឆេវឆាវ និងគំនិតអវិជ្ជមាន។   

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ សូមចាប់ផ្តើមការងារ តាំងពីព្រលឹម កុំទុកពេលវេលាសំណាង និងជោគជ័យឲ្យកន្លងទៅបាត់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះសុ្រតចុះ។ កិច្ចការងាររបស់អ្នកនៅមានភាពប្រទាក់ក្រឡានៅឡើយ។ សូមព្យាយាមបញ្ចប់ការងារនានាដែលនៅសេសសល់ឲ្យបានចប់ក្នុងពេលនេះ។ ក្រៅពីនេះ លោកអ្នកនឹងជួបប្រទះនូវជម្លោះច្រើនណាស់ជាមួយមិត្តភក្តិក្នុងក្រុមការងារ ក៏ដូចជាថា្នក់លើផងដែរ ដូច្នេះសូមរក្សាការទំនាក់ទំនង ឬពិភាក្សាឲ្យស្ថិតក្នុងកំរិតអតិបរមាទើបជាការប្រសើរ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី ស្ថានភាពនេះនឹងរលត់រលាយទៅវិញដោយឆាប់ៗ ហើយរឿងល្អក៏នឹងចូលមករកអ្នកវិញនៅខាងចុង។ ប្រសិនបើអ្នកដាក់ចេញការងារ សូមព្យាយាមយកចិត្តទុកដាក់បំពេញវាឲ្យបានល្អបំផុត។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹងត្រង់ចំណុចកណ្តាល ដូច្នេះសូមកុំទាន់ចាប់ផ្តើមការងារធំដុំក្នុងថ្ងៃនេះ។ ចំពោះបញ្ហាមើលឃើញថាមិនមានអ្វីធ្ងន់ធ្ងរដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ ថ្ងៃនេះលោកអ្នកអាចមានឳកាសច្រើនក្នុងការបំពេញការងារឲ្យចប់ចុងចប់ដើមទៅតាមពេលវេលាបាន។ ក្រៅពីនេះសូមបង្កើនការគ្រប់គ្រងកាលវិភាគការងារបន្ថែមទៀត កុំឲ្យមានភាពស្មុគ្រស្មាញលើការសម្រេចចិត្តព្រោះតែការងារនៅសេសសល់ច្រើន។ លើសពីនេះ​ លោកអ្នកមានលទ្ធភាពបង្ហាញ ឬអះអាងពីគោលគំនិតត្រឹមត្រូវរបស់អ្នកបាន។   

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែង និងប្រាក់បៀវត្សរ៍ផងដែរ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងពួង ដូច្នេះសូមកុំបារម្ភក្នុងការចាប់យកការងារថ្មីៗ ឬបោះចោលការងារខ្លះដែលមិនសូវសក្តិសមនឹងអ្នក។​ ថ្ងៃនេះបើទោះមានអ្វីកើតឡើង គឺអ្នកអាចពិភាក្សា ឬចរចាដើម្បីរកភាពស្អាតស្អំរបស់ខ្លួនបាន ពីព្រោះសំដីរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់។ 

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ ថោះ មមី វក កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អប្រសើរក្នុងការ ចាកចេញពីស្ថានភាពចាស់ និងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner