នយោបាយឈ្នះឈ្នះ គឺជាកត្តាចម្បងនៅក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា

ការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលត្រូវបានបង្កើតឡើងនៅអំឡុងចុងឆ្នាំ ១៩៩៤ គឺសំដៅរំលាយអង្គការរបស់ខ្មែរក្រហម និងនាំមកនូវសុខសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា ដោយផ្តោតលើគោលការណ៍ បី ចំណុចគឺ ធានាអាយុជីវិត រក្សាតួនាទី ឋានន្តរស័ក្តិ និងធានាការពារទ្រព្យសម្បត្តិ សម្រាប់អ្នកដែលធ្វើសមាហរណកម្មជាមួយសង្គមជាតិ រីឯ កងទ័ពខ្មែរក្រហម ក៏ត្រូវធ្វើសមាហរណកម្មបញ្ចូលក្នុងក្របខ័ណ្ឌរបស់កងយោធពលខេមរភូមិន្ទតែមួយគត់។

ក្នុងដំណាក់កាលនៃការអនុវត្តនូវនយោបាយឈ្នះឈ្នះនោះ សម្ដេចតេជោ ដែលជាស្ថាបនិកឯក បានដាក់ចេញនូវយុទ្ធសាស្រ្តពិសេស ជាគោលការណ៍អនុវត្ត ចំនួន៥ចំណុចបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្មែរក្រហម ឱ្យឆាប់ទទួលបានជោគជ័យ នោះគឺ ឌីហ្វីដ (DIFID) ដែលរួមមាន៖

១. D (DIVIDE) គឺ បំបែក មានន័យថា ធ្វើការបំបែកកម្លាំងរបស់ភាគីខ្មែរក្រហម

២. I (ISOLATE) គឺ ឯកោ មានន័យថា ធ្វើឱ្យកម្លាំងរបស់ខ្មែរក្រហមនៅឯកោ

៣. F (FINISH) គឺបញ្ចប់ មានន័យថា បញ្ចប់សកម្មភាព និងអង្គការចាត់តាំងរបស់ខ្មែរក្រហម

៤. I (INTEGRATE) គឺសមាហរណកម្ម មានន័យថា ធ្វើសមាហរណកម្មកម្លាំង ដែលព្រមចូលរួមជារដ្ឋាភិបាល

៥. D (DEVELOP) គឺអភិវឌ្ឍន៍ មានន័យថា ធ្វើការអភិវឌ្ឍទីតាំង ដែលបានធ្វើសមាហរណកម្មហើយ។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #សន្ដិភាព #DIVIDE #ISOLATE #FINISH #INTEGRATE #DEVELOP #នយោបាយឈ្នះឈ្នះ #សន្តិភាពនៅកម្ពុជា #សមាហរណកម្ម #កងទ័ពខ្មែរក្រហម

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner