ក្បាច់គុនល្បុក្កតោ បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
ក្បាច់គុនល្បុក្កតោ បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ UNESCO ដែលធ្វើឡើងនៅប្រទេសម៉ារ៉ុក។
កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានផ្ដល់ឱកាសពេញលេញដល់កម្ពុជា ក្នុងការការពារអភិរក្សសម្បត្តិមរតកដូនតា និងនាំយកនូវមោទនភាពជាតិទាំងនេះ បង្ហាញដល់ពិភពលោកទាំងមូល។