សហរដ្ឋអាម៉េរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបទៅចូលរួមសមយុទ្ធ នៅចក្រភពអង់គ្លេស

សហរដ្ឋអាម៉េរិក៖ យន្តហោះទម្លាក់គ្រាប់បែកធុន B-52 Stratofortress មួយគ្រឿងរបស់សហរដ្ឋអាម៉េរិក បានធ្វើដំណើរទៅដល់ទឹកដីអង់គ្លេសហើយ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីចូលរួមសមយុទ្ធយោធានៅទីនោះ នេះបើតាមក្រសួងការពារជាតិអាម៉េរិក។

យន្តហោះយោធារបស់អាម៉េរិកនេះ បានហោះហើរទៅដល់មូលដ្ឋានកងទ័ពអាកាសអង់គ្លេស Fairford ក្នុងគោលបំណងចូលរួមសមយុទ្ធមានឈ្មោះ Cobra Warrior ដែលគ្រោងធ្វើឡើងទៅនៅទីនោះ ព្រមទាំងសមយុទ្ធ Ample Strike និងការតាំងពិព័រណ៍យន្តហោះ NATO Days ដែលនឹងរៀបចំឡើងនៅប្រទេសឆែក។

ដោយឡែកកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការពារជាតិអាម៉េរិក ក៏បានប្រកាសឲ្យដឹងពីការទៅដល់របស់យន្តហោះដឹកសាំង KC-135 Stratotanker មួយគ្រឿងទៀតទៅកាន់មូលដ្ឋានទ័ពអាកាស Pardubice នៅប្រទេសឆែកផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner