នាយករដ្ឋមន្ត្រីអង់គ្លេសថ្លែងថា ការជំទាស់របស់សភាលើគម្រោងចាកចេញពីអឺរ៉ុប Brexit នឹងរឹតតែបង្កការលំបាកដល់អង់គ្លេសចាកចេញពីអឺរ៉ុប

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បាននិយាយថា លោកសុខចិត្តស្លាប់ជាជាងស្នើសុំឲ្យសហភាពអឺរ៉ុបពន្យារពេលលើការធ្វើ Brexit។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយជាលើកដំបូងបំផុតនៅថ្ងៃព្រហស្បតិ៍តនេះ នៅឯតំបន់ យ៉កហ្សាយអឺ ក្រោយគម្រោងចាកចេញពីអឺរ៉ុប ឬ Brexit របស់លោកត្រូវបានសភាទាត់ចោល។

ជាមួយគ្នានេះ លោក បូរីស ចនសុន បានសង្កត់ធ្ងន់ថា ការអនុម័តប្រឆាំងនឹងគម្រោង Brexit របស់លោក នឹងកាន់តែបង្កការលំបាកសម្រាប់ការស្វែងរកកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ដែលនឹងពិចារណាថាតើត្រូវទុកវេលាប៉ុន្មាន ដើម្បីឱ្យអង់គ្លេសបន្តស្ថិតនៅក្នុងប្លុកមួយនេះ ហើយលោកមិនអាចមើលឃើញថា វាជាប្រជាធិបតេយ្យនោះទេ។

គួរបញ្ជាក់ថា អង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុប ដោយមាន ឬគ្មានកិច្ចព្រមព្រៀងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ប៉ុន្តែដោយសារតែផែនការរបស់ខ្លួន គឺ no-brexit deal ត្រូវបានសភាទាត់ចោលនោះ លោក បូរីស ចនសុន ប្រកាសថា លោកនឹងស្នើរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner