ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាបំផុតសម្រាប់ធ្វើសកម្មភាពទេ ដូច្នេះសូមពន្យាពេលធ្វើរឿងរ៉ាវសំខាន់រហូតទៅដល់ថ្ងៃក្រោយសិន។ ក្នុងនោះ លោកអ្នក មិនគួរមានការព្រួយបារម្ភចំពោះការងារដែលហាក់ដាក់បន្ទុកទៅលើអ្នកពេកនោះទេ ហើយ បើកាន់តែល្អប្រសើរ គឺសូមជ្រើសរើសធ្វើកិច្ចការសាមញ្ញៗ​ដែលមិនត្រូវការវិធីសាស្ត្រ និងការទទួលខុសត្រូវខ្លាំងពេក។ បន្ថែមពីលើនោះទៅទៀត លោកអ្នកមិនគួរចូលរួមក្នុងសកម្មភាព ប្រជុំ ឬការពិភាក្សារកវិធីសាស្រ្ត ឬធ្វើការសម្រេចចិត្តនោះទេ។ វានឹងគ្រប់គ្រាន់​ ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងកាតព្វកិច្ចតូចធំ ហើយបន្តការងារនោះដោយល្អិតល្អន់។ ​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេល្អជាមធ្យម។ សូមព្យាយាមកំណត់ការទំនាក់ទំនងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ។ បើអាច សូមកុំចូលរួមក្នុងកិច្ចប្រជុំ និងការចរចា ឬជា ពិសេសគឺការបញ្ចេញមតិដែលមិនចាំបាច់ ពីព្រោះភាគច្រើនគំនិតយោបល់ និងបំណងរបស់អ្នកពិបាកធ្វើឲ្យគេយល់ស្របបាននោះទេ។ បន្ថែមពីនេះទៅទៀត អ្នកអាចបង្កការ យល់ច្រលំបានដោយងាយ ហើយក៏ពិបាកនឹងកែលម្អផងដែរ។​ ក្នុងថ្ងៃនេះសូមផ្តោតការ យកចិត្តទុកដាក់ទៅលើការងារដែលជាអាទិភាព។ ចំពោះបំណងដែលចង់ដោះស្រាយ បញ្ហា ឬផ្លាស់ប្តូរទីកន្លែងការងារគួរតែរងចាំសិនទើល្អបំផុត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះការងាររបស់អ្នកមានដំណើរការទៅដោយរលូន​។ អ្នកមានមនុស្សល្អៗនៅក្បែរខ្លួន ចាំជួយ និងគាំទ្រជានិច្ច។ ប៉ុន្តែប្រការដែលគួរយកចិត្តទុកដាក់ក៏ច្រើនណាស់ដែរ ពិសេសទាក់ទងនឹងភាពមិនច្បាស់លាស់​ ការវាយតម្លៃលឿន និងការធ្វសប្រហែស។ អ្នកគួរព្យាយាមកែសម្រួលស្ថានភាពមិនប្រក្រតីនានាឲ្យបានឆាប់រហ័ស ពិសេសគួរតែអនុវត្តការងារដែលចំបងមុនគេបំផុត។ សម្រាប់ការផ្លាស់ប្តូរការងារ គឺអាចធ្វើទៅបានដោយគ្មានជំទាស់នោះទេ ដូច្នេះមិនចាំបាច់ត្រូវស្ថិតនៅក្នុងស្ថានភាពតាន តឹងដែលធ្លាប់កើតឡើងនោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះ ភាគច្រើនអ្នកអាចដោះស្រាយបញ្ហាចំពោះមុខបានល្អ ដូច្នេះភាពរឹងស្ទះខ្លះក្នុងការងារ មិនមែនជាចំណុចដែលគួរឲ្យព្រួយបារម្ភនោះទេ។ ទន្ទឹមនឹងនេះ សូមធ្វើយ៉ាងណាកុំឲ្យបាត់បង់តុល្យភាព និងជំនឿចិត្តលើសមត្ថភាពរបស់ខ្លួន។ ក្រៅពីនេះលោកអ្នកមានមនុស្សនៅជុំវិញខ្លួនកោតសរសើរ និងជួយជ្រោមជ្រែងយកអាសារណាស់ ដូច្នេះសូមកុំមានកង្វល់ឲ្យសោះ។ ក្នុងស្ថានភាពថ្ងៃនេះ លោកអ្នកគួរតែយកចិត្តទុកដាក់បន្ថែមទៅលើការងារដែលនៅក្នុងថ្ងៃ ហើយព្យាយាមធ្វើ ទំនាក់ទំនងក្នុងក្រៅបន្ថែមទើបល្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។​ អាជីពការងារនៅក្នុងថ្ងៃនេះទទួលបានភាពចម្រើនលូតលាស់យ៉ាងប្រសើរ។ លោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារតាមបំណង ក្នុងនោះការផ្លាស់ប្តូរទីកន្លែងការងារ​ ការបោះទុន និងចាប់អាជីពថ្មីសុទ្ធតែអាចធ្វើទៅរួច និងមានភាពចម្រុងចម្រើនទាំងអស់។ ដោយសារថ្ងៃនេះមានអំណោយផលល្អ អ្នកគួរពង្រឹង និងបង្កើនទំនាក់ទំនងឲ្យបានច្រើនបន្ថែមទៀត។ ក្នុងនោះលោកអ្នកជាអាជីករមិនគួរបោះបង់ចោលការផ្សព្វផ្សាយនោះទេ។ ក្នុងនោះសូមមានគំនិតវិជ្ជមានជានិច្ច ហើយការប្រាស្រ័យទាក់ទងក៏សូមមានចិត្តអនុគ្រោះ និងស្មោះត្រង់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះគួរតែត្រូវកំណត់ និងគ្រប់គ្រងឲ្យបានល្អ។ លោកអ្នកមានលទ្ធភាពធ្វើការងារឲ្យសម្រេច ឬធ្វើអាជីវកម្មឲ្យទទួលបានប្រាក់ចំណេញច្រើន។ បើទោះបីពេលនេះមានបញ្ហាខ្លះមិនអាចស្រាយបានទាំងស្រុងក៏ដោយ ក៏សូមបន្តការខំប្រឹងប្រែងគ្រប់កាលទេស បើទោះជាការងារនោះតូចតាចយ៉ាងណាក្តី។ ចំពោះឳកាសនានាដែលកើតឡើង សូមកុំទាន់ប្រញាប់ប្រញាលទទួលយកខ្លាំងពេក ពិសេសរឿងលុយកាក់តែម្តង។ ដោយឡែក កុំខកខានក្នុងការរៀបចំតុបតែងខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសរីកចម្រើនការងារច្រើន ដូច្នេះសូមកុំបដិសេធការផ្តល់ជូននានា ទាក់ទងនឹងដំណើរការអាជីវកម្ម ការដាក់ចេញនូវការទទួលខុសត្រូវថ្មី។ លើសពីនេះទៅទៀត អ្នកនឹងមានពេលវេលាគិតគូរបានច្រើន។ ចំពោះដំណើរទស្សនៈកិច្ចការងារទំនងជាប្រព្រឹត្តទៅនៅខែក្រោយ។ ក្រៅពីនេះសូមកុំមានចិត្តរវើរវាយច្រើន ការមិនទុកចិត្តនឹងសមត្ថភាពរបស់ខ្លួនឯងឲ្យសោះត្រូវបោះបង់។ ដោយឡែក​ សូមកុំព្យាយាមចាប់យកការងារច្រើនក្នុងពេលតែមួយ ប្រយ័ត្នផុងខ្លួននឹងភាពស្មុគ្រស្មាញ ​និងការបាត់បង់ពេលវេលា។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះការងារនានារបស់លោកអ្នកមានលទ្ធផលខ្ពស់។ លាភសំណាងជាច្រើននឹងកើតឡើង ក្នុងនោះទំនងជាទទួលបានលាភផ្នែកសម្ភារៈច្រើនជាងលុយកាក់។ ចំពោះកិច្ចការងារ គឺហែលជាត្រូវហត់នឿយជាងមុនបន្តិច អ្វីៗទាមទារការចូលរួមរបស់អ្នកទាំងស្រុង។ សម្រាប់ទំនាក់ទំនងជាមួយថ្នាក់លើគួរតែពេលវេលាសមស្របសម្រាប់ការរឹតចំណងឡើងវិញ​ លោកអ្នកត្រូវការភាពស្និទ្ធស្នាល​​ និងការគាំទ្របន្ថែម ​ដូច្នេះចូរយកចិត្តទុកដាក់លើករណីនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាតូចតាចផ្នែកហិរញ្ញវត្ថុអាចនឹងកើតមាន ដូច្នេះសូមប្រយ័ត្នបំផុតនៅពេលធ្វើប្រតិបត្តិការប្រាក់កាសទាំងឡាយ ហើយហាមដាច់ខាតចូលរួមក្នុងសកម្មភាពវិនិយោគ។ អាជីពការងារថ្ងៃនេះ ព្រមានចំពោះការជាប់គាំងនៅក្នុងកិច្ចការ ប៉ុន្តែសូមកុំបាក់ទឹកចិត្ត ពីព្រោះវាអាចនឹងដោះស្រាយបានប្រសិនបើអ្នកព្យាយាមយល់ដឹងពីបាតុភូតនេះ។ ផ្ទុយទៅវិញ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាចកែប្រែស្ថានការណ៍ឲ្យប្រសើរ និងមានផ្លែផ្កាឡើងវិញ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកអាចដំណើរទៅបានយ៉ាងល្អប្រសើរ ប៉ុន្តែ ពត៌មានរីករាយ ឬលទ្ធផលធំដុំនៅមិនទាន់អាចទៅរួចនោះទេក្នុងពេលនេះ។ លោកអ្នកនឹងទទួលបានភាពងាយស្រួលក្នុងការការិយាល័យ និងរាល់ការអនុវត្តទាំងឡាយ។ ក្រៅពីនេះ សូមលោកអ្នកបញ្ឈប់ការសង្ស័យចំពោះខ្លួនឯង និងពិសេសកុំគិតសង្ស័យច្រើន។ បញ្ហាតូចតាចមួយចំនួនក្នុងថ្ងៃនេះអាចនឹងកើតឡើង ប៉ុន្តែវាមិនមែនជាក្តីបារម្ភរបស់លោកអ្នកឡើយ ពីព្រោះវានឹងរសាយបាត់ទៅវិញយ៉ាងងាយស្រួល។ ក្រៅពីនេះ លោកអ្នកទទួលបានទស្សនៈវិស័យវិជ្ជមាន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាតូចតាចផ្នែកហិរញ្ញវត្ថុអាចនឹងកើតមាន ដូច្នេះសូមប្រយ័ត្នបំផុតនៅពេលធ្វើប្រតិបត្តិការប្រាក់កាសទាំងឡាយ ហើយហាមដាច់ខាតចូលរួមក្នុងសកម្មភាពវិនិយោគ។ អាជីពការងារថ្ងៃនេះ ព្រមានចំពោះការជាប់គាំងនៅក្នុងកិច្ចការ ប៉ុន្តែសូមកុំបាក់ទឹកចិត្ត ពីព្រោះវាអាចនឹងដោះស្រាយបានប្រសិនបើអ្នកព្យាយាមយល់ដឹងលើករណីនេះ។ ទន្ទឹមនឹងនេះ គួរមានការប្រុងប្រយ័ត្នរាល់ពាក្យសំដី និងកាយវិការ លោកអ្នកមិនគួរពាក់ព័ទ្ធនឹងការងាររបស់អ្នកដទៃ បើទោះជាយល់ថាគួរតែធ្វើក្តី។ សូមបណ្តោយស្ថានភាពអវិជ្ជមានក្នុងពេលនេះ ​ហើយរងចាំឪកាសល្អជាថ្មី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាអាជីពណែនាំមិនឲ្យលោកអ្នករស់នៅជាមួយចំណុចអវិជ្ជមានជាដាច់ខាត។ ប្រសិនបើអ្នកកំពុងជួបការមិនពេញចិត្តចំពោះរាល់ការងារ និងស្ថានភាពជុំវិញខ្លួន គឺសូមចំណាយពេលវេលាពិនិត្យាការងារឡើងវិញ។ សម្រាប់ទំនាក់ទំនងជាមួយមនុស្សនៅក្បែរខ្លួនទាំងតូចធំ គឺមានភាពល្អប្រសើរណាស់ ដូច្នេះសូមប្រើប្រាស់ឳកាសនេះទាញយកផលប្រយោជន៍ឲ្យបានច្រើន។ សូមព្យាយាមពង្រីកការទទួលខុសត្រូវ បន្ថែមចំពោះម៉ោងពេលបំពេញការងារ ​ហើយធ្វើយ៉ាងណាកុំធ្វើការដោយប្រើអារម្មណ៍។

ចំណាំៈឆ្នាំទាំង៣ ខាល រោង​ មមែ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងទាំងទ្រព្យសម្បត្តិ និងសម្ភារៈកំពុងកើតឡើង។ ចំណែកការចរចាក្នុងថ្ងៃនេះគឺល្អប្រសើរបំផុត។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner